• មនុស្សបាតសង្គម! មិនដឹងខឹងរឿងអ្វី បើករថយន្តឡើងស្ពានអាកាសស្ទឹងមានជ័យ បាញ់ជាច្រើនគ្រាប់ផ្អើលប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ មានជនបង្កម្នាក់បានបើករថយន្តឡើងស្ពានអាកាសស្ទឹងមានជ័យ ហើយបាញ់ជាច្រើនគ្រាប់ផ្អើលប្រជាពលរដ្ឋ ទាំងមិនដឹងមូលហេតុ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX300 មិនចាំស្លាកលេខពណ៌ស បិទកញ្ចក់ខ្មៅ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែឮសូរសំឡេងផ្ទុះជាច្រើនគ្រាប់ផ្ទួនៗគ្នា បង្កឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងមិនដឹងពីមូលហេតុ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់រួចរថយន្តខាង បានបើករត់គេចចេញពីកន្លែងកើតហេតុ ទៅបាត់ស្រមោលតែម្ដង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចប្រមូលយកសំបកគ្រាប់ និងហៅបុរសដែលឃើញហេតុការណ៍ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីស្វែងរក និងចាប់ជនបង្កដែលបាញ់បោះ យ៉ាងអាណាធិបតេយ្យ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ