• Man Utd បំបែក​កំណត់ត្រា Liverpool ទិញ​ខ្សែ​ការពារ Maguire ថ្លៃ​ជាងគេ​ពី​ក្លឹប Leicester

    (មេនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United បានចាយលុយប្រមាណ ៨០លានផោន ស្មើនឹង ៩៧លានដុល្លារ ដើម្បីទិញកីឡាករខ្សែការពារកណ្តាល Harry Maguire ពីក្លឹបកញ្ជ្រោងខៀវ Leicester City ដែលបានបំបែកកំណត់ត្រាចាស់របសក្លឹប ហង្សក្រហម Liverpool ដែលបានទិញបាន Virgil van Dijk ក្នុងតម្លៃ ៧៥លានផោនពីក្លឹប Southampton កាលពីខែមករា ឆ្នាំ២០១៨។

    កីឡាករក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស វ័យ ២៦ឆ្នាំខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំនៅកីឡដ្ឋាន Old Trafford ក្រោយការបង្វឹកដោយផ្ទាល់ពីលោក Ole Gunnar Solskjaer។

    ការផ្ទេរ Harry Maguire នេះមានន័យថា សមាជិកដែលជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសឡើងដល់វគ្គ ៤ក្រុមនៃ FIFA World Cup 2018 មានតម្លៃខ្លួនថ្លៃជាងគេឈរនៅលំដាប់ទី២ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បន្ទាប់ពីតម្លៃខ្លួន ៨៩លានផោនរបស់កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba ផ្ទេរចេញពី Juventus មកកាន់ Man Utd កាលពីឆ្នាំ២០១៧ ផងដែរ។

    គិតមកទល់ពេលនេះ ក្លឹបលេងនៅ Premier League បានចាយលុយសរុបអស់ប្រមាណជាង ១ពាន់លានផោនហើយ ក្នុងការទិញកីឡាករក្នុងរដូវដោះដូរកីឡាករនាខែកក្កដា ឆ្នាំ២០១៩ នេះ មុនពេលនៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះនឹងបិទ ទ្វារវិញហើយ មុនពេលចាប់រដូវកាល Premier League រដូវកាលឆ្នាំ២០១៩-២០២០ ចាប់ផ្តើមសម្ពោធចុងសប្តាហ៍ នេះតទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ