• Barcelona ប្រកាស​ថា Messi រង​របួស​ ក្រោយ​ចូល​ហាត់​ថ្ងៃ​ដំបូង​មុន​បើក​រដូវ​កាល

    គេហទំព័រ​របស់​ក្លឹប Barcelona ប្រកាស​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​រង​របួស ​កំភួន​ជើង ក្រោយ​ចូល​ហាត់​ថ្ងៃ​ទី១ បន្ទាប់​ពី​ត្រលប់​មក​ពី​ការ​សម្រាក​លម្ហែ​កាយ​វិញ។ ខាង​គេហទំព័រ​ក្លឹប​ក៏​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ ដែល​ Messi អាច​នឹង​ត្រលប់​មក​វិញ​ដែរ។

    ការ​របួស​នេះ​ធ្វើ​ឲ្យ Messi ខកខាន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ជាមួយ​ក្លឹប ដើម្បី​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប Napoli ដែល​ធ្វើ​ឡើង​ ២​ជើង​គឺ ជើង​ទី១ នៅ​ថ្ងៃ​ទី៨ ខែ​សីហា (ម៉ោង​ ៦.៣០​ព្រឹក​៖ ម៉ោង​នៅ​កម្ពុជា) និង​ជើង​ទី២ នៅ​ថ្ងៃ​ទី១១ ខែ​សីហា (ម៉ោង​ ៤ព្រឹក​៖ ម៉ោង​នៅ​កម្ពុជា)។

    Messi ទើប​តែ​ត្រលប់​មក​ហ្វឹកហាត់​ជាមួយ​ក្លឹប​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ទេ ដោយសារ​តែ​រួប​គេ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ ក្រោយ​ពី​ប្រកួត​ Copa America។

    យ៉ាងណាមិញ ក្នុង​ខែ​សីហា​នេះ Messi មាន​រាសី​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ដោយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន កីឡាករ​រូប​នេះ​ បាន​ជាប់​បម្រាម​ហាម​មិន​ឲ្យ​លេង​ប្រកួត​ជម្រើស​ជាតិ​អាហ្សង់ទីន​រយៈពេល ៣ខែ ទាក់ទិន​នឹង​ការ​រិះគន់​ថា មាន​អំពើ​ពុករលួយ​ក្នុង Copa America៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ