ប្រិយមិត្តជាច្រើនប្រហែលជាបានដឹងហើយថា Rolls-Royce ជាក្រុមហ៊ុនផលិតរថយន្តសម្រាប់សេដ្ឋី ដែលមានទឹកប្រាក់វាល់លាន តែប្រហែលមិនបានដឹងទេថា បុគ្គលិកក្រុមហ៊ុនដ៏ល្បីនេះទទួលបានប្រាក់ចំណូលប៉ុន្មានក្នុងមួយឆ្នាំ។
ខាងក្រោមគឺជាប្រាក់ចំណូលជាមធ្យមដែលបុគ្គលិកក្រុមហ៊ុន Rolls-Royce នៅចក្រភពអង់គ្លេសអាចរកបានក្នុងមួយឆ្នាំ បើយោងតាមទិន្នន័យរបស់វិបសាយ Glass Door ៖
- អ្នកហាត់ការ ៖ ចំណូលប្រចាំឆ្នាំជាមធ្យម ២១ ៧២២ ដុល្លារ
- បច្ចេកទេសខាងផលិតកម្ម ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ៤៣ ៧៣៧ ទៅ ៤៦ ១៦៥ ដុល្លារ
- វិស្វករ IT ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ៤៣ ៧៣៧ ទៅ ៤៧ ៣៧៩ ដុល្លារ
- អ្នកត្រួតពិនិត្យគុណភាពដៃគូផ្គត់ផ្គង់ ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ៤៦ ១៧៩ ទៅ ៥១ ០៤០ ដុល្លារ
- អ្នកគ្រប់គ្រងផ្នែកធ្វើទីផ្សារ ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ៥១ ០៤០ ទៅ ៥៤ ៦៩៥ ដុល្លារ
- អ្នកគ្រប់គ្រងផ្នែកគម្រោង ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ៥៣ ៤៨០ ទៅ ៥៨ ៣៤១ ដុល្លារ
- អ្នកហាត់ការផ្នែកទំនាក់ទំនងផ្ទៃក្នុង ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ២០ ៦៥៩ ទៅ ២៣ ០៨៩ ដុល្លារ
- ទីប្រឹក្សាគម្រោងការ ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ៨៨ ៧១៣ ទៅ ៩៤ ៧៩០ ដុល្លារ
- អ្នកត្រួតពិនិត្យគុណភាព ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ៣២ ៨១៥ ទៅ ៣៦ ៤៦២ ដុល្លារ
- អ្នកគ្រប់គ្រងផ្នែកលក់រាយ ៖ ចំណូលប្រចាំឆ្នាំចន្លោះពី ៥៧ ១៣៣ទៅ ៦១ ៩៩៦ ដុល្លារ