• ទាក់ទងរឿង​ព្រះចៅអធិការ​វត្ត​ពោធិ៍ចិនតុង ទីបំផុត ស្រី​ស្នេហ៍​ឈឺចិត្ត​ទម្លាយ​រឿង​ពិត​ពេល​ព្រះ​អង្គ​រត់​បាត់​ហើយ

    ភ្នំពេញ​៖ បែកធ្លាយ​រឿងអាស្រូវ​កេរ្តិ៍ និង​រូបភាព​ជាច្រើន​សន្លឹក លួចលាក់​រួមមេត្រី​ជាមួយ​ស្រី​ស្នេហ៍ ស្រាប់តែ​នាពេល​ថ្មីៗ​នេះ ព្រះចៅអធិការ​វត្ត​ពោធិ៍ចិនតុង បានគេច​ព្រះកាយ​ពី​វត្តបាត់​ហើយ​។​

    ​ការបាត់​ព្រះកាយ​ព្រះអង្គ បាន​កើតឡើង​ក្រោយ​ពេលដែល​អាជ្ញាធរ និង​មន្ដ្រី​ជំនាញ បាន​បើក​ការប្រជុំ​បន្ទាន់​មួយ ក្រោយ​មានការ​បែកធ្លាយ​រូប​ភាពមិនប្រក្រតី នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​នឹង​ព្រះចៅ​អធិការ​​វត្ត​ពោធិ៍ចិនតុង និង​ស្រី​ស្នេហ៍​។​

    ​នៅក្នុង​កិច្ចប្រជុំ​នោះ ព្រះចៅអធិការ​វត្ត​ពោធិ៍ចិនតុង និង​ស្ត្រី​ដែល​ឃើញ​នៅក្នុង​រូបថត​ជាមួយ​ព្រះអង្គ បាន​បដិសេធ​ដូចគ្នា​ថា ជា​រូប​កាត់ត ខណៈ​មជ្ឈដ្ឋាន​ជាច្រើន​មិនបាន​ជឿ​នោះឡើយ​។

    ​ស្រាប់តែ​នៅ​ថ្ងៃទី​៥ សីហា ២០១៩ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jou Mary ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា ស្រី​ស្នេហ៍​ព្រះចៅអធិការ​អង្គ​នោះ បាន​បង្ហោះ​សារ​ថា អូន​ជា​អ្នកទិញ​អោយ​បង បង​ថា​ស្រឡាញ់​អាវ​នឹង​ឆា​តអោយ​អូន​ទិញ​អោយតែ​ឡូ​វ​មិច​ក៏​បង​ធ្វើ​ដាក់​អូន​ចឹ​ង​អូន​លែង​មានន័យ​សម្រាប់​បងហើយ ពេល​ចប់​រឿង​បាន​សឹក​បង​បោះ​បង់អូន​ចោល ព្រោះ​ជឿ​គ្រួសារ​បង ។​

    ​សូម​អាន​ខ្លឹមសារ​របស់​សា​ម៉ី​ខ្លួន​ខាង​ស្រី​បង្ហោះ​នៅ​លើ Facebook Jou Mary ៖ “​អូន​ជា​អ្នកទិញ​អោយ​បង បង​ថា​ស្រឡាញ់​អាវ​នឹង​ឆាត​អោយ​អូន​ទិញ​អោយ​ទុក​ពាក់​ពេល​បង​សឹក​ទៅ​តែ​ឡូ​វ​មិច​ក៏​បង​ធ្វើ​ដាក់​អូន​ចឹ​ង​អូន​លែង​មានន័យ​សំរាប់​ហើយ​មែន​បង អគុណ​គ្រប់យ៉ាង​សំរាប់​កា​បោកប្រាស់ អគុណ​ព្រំ​លិខិត​ដែល​ធ្វើបាព​ខ្ញុំ កំសត់​កំរ​ជាមួយគ្នា​ជិត​មួយឆ្នាំ​មាន​ទាំង​ផ្អែម​បាន​ទាំង​ជូរចត់ ដោះស្រាយ​បង្ហារ​ជាមួយគ្នា ពេល​ចប់​រឿង​បាន​សឹក​បង​បោះ​បង់អូន​ចោល ព្រោះ​ជឿ​គ្រួសារ​បង អគុណ​មេរៀន​ជីវិត​”៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ