• ព្រោះតែភ្លើងប្រចណ្ឌ បណ្ដាលឲ្យបុរសម្នាក់វាយប្រពន្ធ២ដៃ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

    (ភ្នំពេញ)៖ ព្រោះតែភ្លើងប្រចណ្ឌ បណ្ដាលឲ្យបុរសម្នាក់វាយប្រពន្ធ២ដៃ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

    ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពនារីរងគ្រោះឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ មានមុខរបរជាស្រី្តមេផ្ទះ មានទីលំនៅស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

    ជនបង្កឈ្មោះ ផង់ សំណាង មានអាយុ២៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅជាមួយស្រី្តរងគ្រោះ។

    ជនបង្កបានសារភាពថា ខ្លួនតែងតែប្រចណ្ឌប្រពន្ធខ្លាំង ហើយតែងតែរករឿងឈ្លោះជាមួយប្រពន្ធស្ទើររាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ បុរសជាប្ដីទើបតែមកពីផឹកស្រា មកដល់ផ្ទះ ក៏រករឿងឈ្លោះប្រកែកគ្នា ដោយសារតែភ្លើងប្រចណ្ឌ រហូតបណ្ដាលឲ្យបុរសជាប្ដី បានស្ទុះទៅវាយប្រពន្ធរបស់ខ្លួន២ដៃចំគុំថ្គាម និងក្ដោងច្រមុះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ បន្ទាប់ពីវាយរួចជនបង្កបានរត់ឆោឡោ ហៅបងប្អូន ដើម្បីឲ្យមកជួយសង្រ្គោះតែនារីរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

    ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី២ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ