• អបអរសាទរផង! ឱក សុគន្ធកញ្ញា បង្ហាញ​​រូបភាព​​ពពោះ​​កូន​លើក​ដំបូង

    (ភ្នំពេញ)៖ ជាការពិត កាលពីពេលថ្មីៗនេះបណ្តាអ្នកគាំទ្រ ក៏ដូចជាអ្នករួមអាជីពសិល្បៈ បានសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ព្រមទាំងដាក់ការសង្ស័យ​ទៅលើកំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ថានាងហាក់ឡើងគីឡូ ឬបែកសាច់ប្លែង ទំនងជាកំពុងមានផ្ទៃពោះកូនដំបូងទៀតផង។ យ៉ាងណាមិញ ក្រោយពីផ្ទុះនូវមន្ទិលទាំងនេះ ឱក សុគន្ធកញ្ញា មិនបង្អង់យូរឡើយ ក៏បានទម្លាយភ្លាមតែម្តង នូវរូបភាពពពោះកូនលើកដំបូង ដើម្បីឲ្យអ្នកគាំទ្រអស់ការសង្ស័យ និងបង្វែរមកជូនពរនាងឲ្យមានសុខភាពល្អ និងសុភមង្គលវិញ។

    តារាចម្រៀងលំដាប់ប្រទេស មានស្វាមីជាប្អូនប្រុសថៅកែហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ថ្មីៗនេះ បានបង្ហោះរូបភាពមួយសន្លឹក បញ្ចប់ការសង្ស័យរបស់ទស្សនិកជន និងសរសេរនូវសារភ្ជាប់ថា «ពួក​យើង​កំពុង​រង់ចាំការមកដល់របស់គាត់..! We​ are waiting for you baby.. LKbaby​»។ បន្ទាប់ពីបានបង្ហោះ​រូបភាពជាមួយនឹងដំណឹងល្អបែបនេះ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លាយឡំជាមួយនឹងសារអបអរសាទរដល់នាងយ៉ាងច្រើន​ ព្រោះនឹង​ក្លាយជាម្តាយគេនៅថ្ងៃខាងមុខហើយ។

    បើគេនៅចាំមិនភ្លេច ឱក សុគន្ធកញ្ញា ក្រោយពីរៀបការយ៉ាងអធឹកអធមហើយនោះ នាងនិងស្វាមី បានដឹកដៃគ្នាយ៉ាងផ្អែមល្ហែម ទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) ជាច្រើនប្រទេស គឺបារាំង ប៊ែលហ្សិក ហូឡង់ដ៍ អូទ្រីស អ៊ីតាលី និងអាស្លឺម៉ង់ជាដើម។ សុគន្ធកញ្ញា ដែលធ្លាប់មានសសៃសក់វែងអន្លាយត្រឹមចង្កេះនោះ បានកាត់សក់ខ្លីត្រឹមកញ្ចឹងកវិញម្តង ហើយនាងស្លៀករ៉ូបរលុងៗ រួមជាមួយគីឡូកាន់តែឡើងប្លែក ក្រោយពីបានសម្រេចបំណង ពពោះកូនលើកដំបូង និងរស់នៅប្រកបដោយសុភមង្គល ក្រោមការមើលថែថ្នក់ថ្នមពីស្វាមីយ៉ាងយកចិត្តទុកដាក់។

    កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានមហាជនចាត់ទុកថា នាងជាតារាចម្រៀងដែលជោគជ័យទាំងអាជីព និងស្នេហាព្រមគ្នា នៅឆ្នាំ២០១៩ នេះតែម្តង ក្រោយក្លាយជាប្អូនថ្លៃថៅកែហង្សមាស សុគន្ធកញ្ញា កាន់តែមានអំណាចខ្លាំងឡើងៗនៅផលិតកម្មមួយនេះ។ តែយ៉ាងណា នាងត្រូវបានតារារួមអាជីពធ្លាប់បានសរសើរគ្រប់មាត់ ពីអត្តចរិតរបស់នាង ថាគ្មានការប្រែប្រួលខុសពីមុនទេ ទោះមានឋានៈជាប្អូនថ្លៃថៅកែក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ