ទីបំផុត Apple បាត់បង់តំណែងជាក្រុមហ៊ុន ដែលមានសាច់ប្រាក់​សុទ្ធច្រើនជាងគេក្នុងលោកហើយ!

ជា​យូរ​មក​ហើយ​ Apple ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្រុមហ៊ុន​ដែល​មាន​សាច់​ប្រាក់​សុទ្ធ​ច្រើន​ជាង​គេ​ក្នុង​លោក​ ប៉ុន្តែ​​របាយការណ៍​​ទើប​ចេញ​ផ្សាយ​ថ្មី​បញ្ជាក់​ថា​​មិន​មែន​ជា​ម្ចាស់​តំណែង​កំពូល​នេះ​ទៀត​នោះ​ទេ។

សារព័ត៌មាន​សេដ្ឋកិច្ច​ Financial Times បាន​ចុះ​ផ្សាយ​ថា​ តំណែង​កំពូល​ដែល Apple កាន់​កាប់​​អស់​រាប់​សិប​ឆ្នាំ​នោះ ត្រូវ​​ក្រុមហ៊ុន Alphabet ដែល​ក្រុមហ៊ុន​មេ​របស់​ Google ដណ្ដើម​យក​បាន។ នេះ​បើ​ផ្អែក​តាម​តួ​​លេខ​ដែល​បាន​បញ្ចេញ​កាល​​ពី​ថ្មីៗ​នេះ។

សាច់​ប្រាក់​របស់​ Apple នា​​បច្ចុប្បន្ន​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ ១០២ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​ពី​ចំណុច​កំពូល​ ១៦៣ ពាន់​លាន​ដុល្លារ​កាល​ពី​ចុង​ឆ្នាំ ២០១៧។ ដោយ​ឡែក​សាច់​ប្រាក់​របស់​ Alphabet មាន​ទិសដៅ​ផ្ទុយ​ពី​នេះ ដោយ​​​ក្នុង​រយៈពេល​ដូច​គ្នា​ជា​មួយ Apple សាច់​ប្រាក់​របស់ Alphabet បាន​កើន​ឡើង​ ២០ ពាន់​លាន​ដុល្លារ ពោល​មាន​ចំនួន ១១៧ ពាន់​លាន​ដុល្លារ។

គួរ​ដឹង​ថា​ Apple បាន​ចំណាយ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​យក​ភាគហ៊ុន​មក​វិញ ដោយ​​នៅ​ត្រីមាស​ចុង​ក្រោយ​​នេះ​បាន​ចំណាយ​អស់​ ១៧ ពាន់​លាន​ដុល្លារ​ឯណោះ។ ហេតុ​នេះ​មិន​​ប្លែក​ទេ​ដែល​សាច់​ប្រាក់​របស់ Apple មាន​ការ​ថយ​ចុះ​បែប​នេះ៕​​​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ