• ប្រពៃណាស់! លោក ជា សុផារ៉ា និង គួច ចំរើន នូវតែបន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់ ក្នុង​ខេត្ត​ព្រះសីហនុ

    ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​មន្ត្រី​បច្ចេកទេស​ជំនាញ ចុះ​ត្រួតពិនិត្យ​នៅតាម​ការដ្ឋាន​សំណង់​មួយចំនួនទៀត នា​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​ប្រាកដថា សំណង់​ទាំងនោះ​សង់​មាន​គុណភាព​ស្របតាម​បច្ចេក​ទេ ស និង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​

    ​សកម្មភាព​ខាងលើនេះ បានចាប់ផ្តើម នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩​នេះ ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​

    ​នៅថ្ងៃនេះ​ដែរ គឺមាន​ការដ្ឋាន​សំណង់​ចំនួន ១៥​កន្លែង​ទៀត នា​ខេត្ត​ព្រះសីហនុ ត្រូវបាន​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​។​

    ​នាឱកាស​នោះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការបន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​នេះ ប្រយោជន៍​ដើម្បី​ស្វែងរក​ភាពមិនប្រក្រតី​មួយចំនួន​រួមមាន​៖ ដូចជា​ការសាងសង់​គ្មាន​ច្បាប់​អនុញ្ញាត ឬ​សំណង់​សង់​ខុស​បច្ចេកទេស ដោយ​មិន​ស្របទៅតាម​ស្តង់ដា​ត្រឹមត្រូវ​ជាដើម​។​

    ​ត្រង់ចំណុច​នេះ លោក គួច ចំរើន បន្តថា កន្លងទៅ​ថ្មីៗ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ចំនួន​៨​កន្លែង ក្នុង​ក្រុងព្រះសីហនុ ដោយបាន​រកឃើញ​ការដ្ឋាន​ចំនួន ៦​កន្លែង មាន​ភាពមិនប្រក្រតី ហើយក៏​បានសម្រេច​ផ្អាក​ការដ្ឋាន​សំណង់​ទាំងនោះ​ជា​បណ្តោះអាសន្ន​។​

    ​លោក​បន្តថា ការចុះពិនិត្យ​សំណង់​លើក​នេះ លោក ជា សុផារ៉ា ក៏ដូចជា​ក្រុមការងារ​បច្ចេកទេស នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់ ទៅលើ​ការដ្ឋាន​សំណង់​មួយចំនួន​នោះ ដូចជា​ពេលមុនៗ​ដែរ​។ ហើយ​ថា ក្នុងករណី​មន្ត្រី​ជំនាញ បាន​រកឃើញ​សំណង់​ទាំងនោះ​មាន​បញ្ហា​មុន​ប្រក្រតី ទាក់ទិន​បច្ចេកទេស និង​សំណង់​សង់​គ្មាន​ច្បាប់​ជាដើម មន្ត្រី​ជំនាញ នឹង​សម្រេច​ផ្អាក​សកម្មភាព របស់​ការដ្ឋាន​សាងសង់​សំណង់​អគារ​ទាំងនោះ​ភ្លាម ដើម្បី​ឲ្យ​ជំនាញ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ