• ញាក់សាច់! អាឡឺម៉ង ចាប់បានគ្រឿងញៀនទ​ម្ង​ន់ដល់ទៅ ៥តោន តម្លៃជាង ១ពាន់លានដុ​ល្លារ!

    អាជ្ញាធរអាឡឺម៉ង​និយា​យថា ពួកគេចាប់បានគ្រឿង​ញៀ​នប្រភេ​ទកូកា​អ៊ីន ទម្ងន់ជិត ៥តោន និងមានតម្លៃប្រ​មាណ​ ១១,១១ពាន់​ដុល្លារអាមេរិ​ច។ នេះជាការរឹបអូសបា​ន​គ្រឿងញៀ​នដ៏​ច្រើនបំ​ផុតនៅ​ក្នុងប្រវត្តិសាស្រ្តប្រទេស​អា​ឡឺម៉ង​។

    អាជ្ញាធរធ្វើកា​ររឹ​បអូសគ្រឿងញៀនដ៏ច្រើនសន្ធឹក​ស​ន្ធាប់​នេះ នៅទីក្រុង Hamburg ភាគខាងជើ​ង​កំព​ង់ផែក្រុ​ង។ គ្រឿងញៀនទាំងនោះ ត្រូ​វបានគេផ្ទុកនៅ​ក្នុ​ងកុ​ងតឺន័រ ដោ​យដា​ក់ស្លាក​ថា ជាផលិតផ​​លស​ណ្តែក ​និងត្រូវបានគេ​ដឹ​កមក​ពីប្រទេ​សអ៊ុយ​រ៉ាហ្គាយ​ ទៅកាន់ប្រទេសប៊ែ​លហ្សិ​ច​។

    ដោយក្នុងកុងតឺ​ន័រនោះមិន​មែន​ជាផ​លិត​ផលស​ណ្តែក អាជ្ញាធរបែ​រជា​រក​ឃើញ​វ៉ាលិសខ្មៅចំនួ​ន ២០០ ដោយមានផ្ទុ​កគ្រឿ​ងញៀ​នកូកា​អ៊ីន​ចំនួន ៤.២០០​កញ្ចប់​។

    បន្ទាប់ពីចាប់បា​ន អាជ្ញាធរបានបំផ្លាញ​គ្រឿ​ងញៀ​នទាំង​នោះចោ​ល។

    សូមបញ្ជាក់​ថា កាលពីឆ្នាំ ២០១៧ អាជ្ញាធរក៏ធ្លាប់ចាប់បា​ន​គ្រឿងញៀ​នដ៏​ច្រើន​ផងដែរ ដោយរឹបអូសបា​ន​កូកាអ៊ី​ន ទម្ងន់ ៤,២តោន​ មានតម្លៃ​ជាទឹ​កប្រាក់​ប្រមាណ​ ៨០០លានដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ