• វេជ្ជបណ្ឌិតរកឃើញថាមានធ្មេញដល់ទៅ ៥២៦ បានដុះ នៅក្នុងមាត់ក្មេងប្រុសឥណ្ឌាម្នាក់

    ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់បានត្អូញត្អែរពីអាការៈឈឺថ្គាមរបស់ខ្លួន ហើយត្រូវបានគេរកឃើញថាមានធ្មេញដល់ទៅ ៥២៦ បានដុះនៅក្នុងមាត់របស់គេ នេះបើយោងទៅតាមមន្ទីរពេទ្យមួយដែលគេបានទៅព្យាបាល។

    វេជ្ជបណ្ឌិត Prathiba Ramani ជាប្រធានផ្នែកវេជ្ជសាស្ត្រមាត់និង Maxillofacial Pathology នៅមហាវិទ្យាល័យពេទ្យនិងមន្ទីរពេទ្យធ្មេញបានប្រាប់ថានៅពេលគ្រូពេទ្យធ្វើការស្កេននិងកាំរស្មីអ៊ិចក្នុងមាត់របស់គាត់ ពួកគេបានរកឃើញអ្វីមួយដែលបានបង្កប់នៅក្នុងថ្គាមក្រោមរបស់គាត់ដែលវាជាធ្មេញមិនធម្មតា។

    ខណៈពេលដែលការវះកាត់យកធ្មេញចេញបានធ្វើឡើងកាលពីខែមុនគ្រូពេទ្យត្រូវការពេលវេលាដើម្បីពិនិត្យធ្មេញនីមួយៗមុនពេលពួកគេអាចបញ្ជាក់ពីការរកឃើញរបស់ពួកគេ។ បន្ទាប់ពីរកឃើញធ្មេញបង្កប់នោះហើយ គ្រូពេទ្យវះកាត់ពីរនាក់ទៀតគឺជាអ្នកយកវាចេញពីមាត់របស់ក្មេងប្រុស។ បន្ទាប់មកក្រុមរបស់វេជ្ជបណ្ឌិត Ramani បានចំណាយពេល ៤ ទៅ ៥ ម៉ោងដើម្បីសម្អាត់ និងបញ្ជាក់ពីការរកឃើញធ្មេញរាប់រយនេះ។

    នាងបាននិយាយថា“ មានធ្មេញសរុបចំនួន ៥២៦ ដែលមានទំហំចាប់ពី ០,១ មីលីម៉ែត (០,០០៤ អ៊ីញ) ដល់ ១៥ មិល្លីម៉ែត្រ (០,៦ អ៊ីញ) ។ សូម្បីតែបំណែកតូចបំផុតក៏មានមកុដឫសនិងស្រោមដែលបង្ហាញថាវាជាធ្មេញដែរ”។

    Ramani បាននិយាយថាក្មេងប្រុសរងគ្រោះកំពុងមានជំងឺកម្រមួយដែលត្រូវបានគេហៅថា compound composite odontoma។ នាងបាននិយាយថាកត្តាដែលបណ្តាលឱ្យកើតមាននេះគឺមិនច្បាស់លាស់ទេ ប៉ុន្តែវាអាចជាហ្សែនឬវាអាចបណ្តាលមកពីកត្តាបរិស្ថានដូចជាវិទ្យុសកម្មអី្វជាដើម។ ហើយបច្ចុប្បន្ននេះអិ្វទាំងអស់បានប្រែទៅជាល្អហើយ។ លោកវេជ្ជបណ្ឌិត Senthilnathan បាននិយាយថា ឥឡូវក្មេងប្រុសនេះមានធ្មេញចំនួន ២១ ហើយ

    កែសម្រួលដោយ៖ Baykdang
    ប្រភព៖ CNN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ