Arsenal បំបែក​កំណត់ត្រា​ក្លឹប​ទិញ​កីឡាករ Pepe ពី Lille និង​ជា​កីឡាករ​ថ្លៃ​ជាង​គេ​ទី៤ នៅ Premier League

(ក្រុងឡុងដ៍)៖ ក្លឹបកាំភ្លើងធំ Arsenal បានចាយលុយប្រមាណ ៧២លានផោន ស្មើនឹង ៨៧លានដុល្លារ ដើម្បីទិញយកីឡាករខ្សែបម្រើស្លាប Nicolas Pepe ពីក្លឹបបារាំង Lille ដែលជាតម្លៃផ្ទេរថ្លៃបំផុតក្នុងក្លឹបអង់គ្លេស មួយនេះ។

កីឡាករដែលមានវ័យទើបតែ ២៣ឆ្នាំ Pepe បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Emirates ក្រោយឆ្លងផុតនៃការពិនិត្យសុខភាពដោយជោគជ័យកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះរួចមក បន្ទាប់ពីចំណាយ ពេល ២ឆ្នាំលេងនៅក្នុងក្របខណ្ឌលីគកំពូលបារាំង Ligue 1 គិតចាប់តាំងពីឆ្នាំ២០១៧ មក ពីការចូលលេងបាន ៧៤ប្រកួត និងរកគ្រាប់ស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ផងដែរ។

ជាមួយគ្នានោះ Pepe ក៏បានក្លាយជាកីឡាករថ្លៃជាងគេទី៤ ដែលផ្ទេរមកកាន់ក្របខណ្ឌកំពូលអង់គ្លេស បន្ទាប់ពីការមក ដល់របស់កីឡាករ Paul Pogba ផ្ទេរពី Juventus មកកាន់ Manchester United ក្នុងតម្លៃ ៨៩លានផោន, Romelu Lukaku ផ្ទេរចេញពី Everton មកកាន់ Manchester United ដូចគ្នាក្នុងតម្លៃ ៧៥លានផោន និងខ្សែការពារ Virgil van Dijk ផ្ទេរពី Southampton មកកាន់ Liverpool ក្នុងតម្លៃ ៧៥លានផោន។

Lille ជាក្រុមដែលគួរឲ្យចាប់អារម្មណ៍មួយតាមរយៈបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ក្នុង Ligue 1 កាលពីរដូវកាលមុន តែចាញ់ក្រុមពិន្ទុក្រុមជើងឯក Paris Saint-Germain រហូតដល់ទៅ ១៦ពិន្ទុឯណោះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ