រវល់ការងារ មិនចង់ចេញក្រៅ ប៉ុន្តែចង់ផឹកកាហ្វេ Starbucks ឆ្ងាញ់ៗនៅក្នុងផ្ទះ ការិយាល័យ ឬសាលារៀន លែងពិបាកទៀតហើយ។
សម្រាប់ខែថ្មី Starbucks បានបើកដំណើរការនៃសេវាកម្មដឹកជញ្ជូន ដល់គ្រប់ទីកន្លែងនៅក្នុងទីក្រុងភ្នំពេញ ដោយបានសហការជាមួយ App ដឹកជញ្ជូនម្ហូបអាហារ NHAM24។ ដោយអ្នកអាចធ្វើការកុម្ម៉ង់ប្រភេទណាមួយក៏បានតាមរយៈកម្មវិធីមួយនេះជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ ៨យប់។
នៅក្នុងការនាំមកនូវអ្វីដែលថ្មីនេះដែរ សម្រាប់អ្នកដែលចូលចិត្តញ៉ាំនៅហាងមួយនេះ នឹងពេញចិត្តជាមួយពិសោធន៍ថ្មី ប្លែក ដែលមិនធ្លាប់មានពីមុនមកពី Starbucks ។ ដើម្បីភាពងាយស្រួល សូមទាញយកកម្មវីធី NHAM24 នៅក្នុង IOS និង Android។
ព័ត៌មានបន្ថែមសូមទាក់ទង៖
- លេខទូរស័ព្ទ៖ ០១៥ ៦៤២ ២៤/ ០១៦ ៦៤២ ៦២៤
- វិបសាយ៖ www.starbucks.com.kh៕