• បង្ក្រាប​​ជនជាតិ​ចិន ចំនួន ០៧​នាក់ ក្នុងករណី​បើក​ល្បែង​សុី​សង​ខុសច្បាប់​ តាម​ប្រព័ន្ធ​អុិ​ន​ធើ​ណិ​ត នៅខេត្តសៀមរាប

    សៀមរាប​៖ លោក​ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ល្ងាច ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​យើង បាន​បង្ក្រាប​ករណី​បើក​ល្បែង​សុី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អុិ​ន​ធើ​ណិ​ត (Game Online) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ១៧ ផ្លូវ​៨ បុរី ដឹ​ព្រី​មៀ​ភែ​លេស ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ។

    ​លោក​បាន​បន្តថា ការបង្ក្រាប​នេះ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប ។ កម្លាំង​របស់​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៧​នាក់ ភេទ​ប្រុស ជនជាតិ​ចិន រួម​នឹង​វត្ថុតាង កុំព្យូទ័រ​យួរដៃ ចំនួន ០៥​គ្រឿង​, ទូរស័ព្ទដៃ ចំនួន ១៥​គ្រឿង​, ម៉ូដឹម wifi ចំនួន ០៣, សុី​មកា​ត មួយចំនួន រួមទាំង​សម្ភារៈ​មួយចំនួនទៀត ។ ជនសង្ស័យ​បាន​បញ្ជូនមក​សាកសួរ​នៅ​ការិយាល័យ ។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ