• រថយន្ត​ ឆៃ លីដាឡែន ត្រូវបុរសម្នាក់ ជិះម៉ូតូយ៉ាងលឿន បុកពេញ​​មួយទំហឹង!

    (ភ្នំពេញ)៖ រថយន្តរបស់តារាសម្ដែងស្រី អ្នកនាង ឆៃ លីដាឡែនត្រូវបានបុរសម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតមកបុកពេញមួយទំហឹង បណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈដែលនាងបានចតរថយន្តទុកចោលនៅចិញ្ចើមផ្លូវ ពេលដែលនាង និងគ្រួសារកំពុងអង្គុយលេងមាត់ទន្លេនៅក្បែរសណ្ឋាគារសុខា។

    អ្នកនាងឆៃ លីដាឡែន បានបញ្ជាក់ឲ្យដឹងថា នាងបានមកអង្គុយលេង នៅត្រើយម្ខាង ក្បែរសណ្ឋាគារសុខា ជាមួយនឹងក្រុមគ្រួសារ បម្រុងនឹងរៀបចំទៅផ្ទះវិញ ក៏ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូយ៉ាងលឿន បានរេចង្កូតមកបុកពេញទំហឹងតែម្ដង ខណៈដែលរថយន្តរបស់នាង បានចតចោលនៅនឹងចញ្ចើមផ្លូវ ធ្វើឲ្យរថយន្តរបស់នាងមានការខូចខាតធ្ងន់ធ្ងរ។ ដោយឡែកសម្រាប់ជនបង្ក បានរងរបួសមិនធ្ងន់ធ្ងរនោះទេ គ្រាន់តែរបួសដៃជើងបន្តិចបន្តួច ហើយម្ចាស់ម៉ូតូក៏បានទទួលស្គាល់កំហុស និងបានសុំការអភ័យទោស ពីអ្នកនាង ឆៃ លីដាឡែន ដោយសារតែគេចពីឡានសំរាម ហើយក៏ជ្រុលចង្កូត ទៅបុកឡាននាងតែម្ដង។

    ក្រោយមកអ្នកនាង ឆៃលី ដាឡែន បានបង្ហោះសារថា «អស់នៅ? ហេតុអីក៏ចូលមកក្នុងជីវិតខ្ញុំច្រើនម៉្លេះ? សុំអង្វរខ្ញុំហត់ហើយ ខ្ញុំចង់លើកផ្លាកថា ខ្ញុំទទួលលែងបានទៀតហើយ វាធ្ងន់ណាស់សំរាប់ខ្ញុំ»។

    បន្ទាប់ពីមានហេតុការណ៍មួយនេះកើតឡើង តារាសម្ដែងអ្នកនាងឆៃ លីដាឡែន និងបុរសដែលជាម្ចាស់ម៉ូតូ ក៏បានដោះស្រាយគ្នាចប់សព្វគ្រប់ដោយសន្តិវិធី ដោយឆៃ លីដាឡែន ផ្ទាល់គ្រាន់តែចង់ឲ្យម្ចាស់ម៉ូតូ ចូលខ្លូនមកសុំទោស និងព្រមទទួលកំហុស ដើម្បីបញ្ចប់រឿងតែប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ