• ពូជអ្នកប្រយុទ្ធ! គ្រាន់តែមានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច ជិះឡានដេញកៀគ្នា ដូចក្នុងរឿងហុងកុង ផ្អើលពេញផ្លូវជាតិលេខ៤

    កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១​សីហា​នេះ ឲ្យ​ដឹងថា ហិង្សា​ក្លាយជា​បរិបទ​គួរ​ឲ្យ​ឆ្ងល់​ដោយសារតែ ទំនាស់​រវាង​អ្នក​បេី​ក​រថយន្ដ​០១​គ្រឿង ដែលមាន​បក្ខពួក​៤​នាក់ ដេញ​វាយ​បុរស​ម្នាក់​ផ្អេី​ល​អ្នក​ដំណេី​រ​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវជាតិ​លេខ​៤​បណ្ដាល​ឲ្យ​រងរបួស​ក្បាល មូលហេតុ ទំនាស់​ពាក្យសម្ដី​និង​បាន​បេី​ក​រថយន្ដ​ដេញ​កៀ​ដូច​រឿង​វីដេអូ ហុងកុង​។

    សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​៤០​នាទី កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បានទទួល​បណ្ដឹង​អោយជួយ​អន្ដរាគមន៍ ឃាត់ខ្លួន​មនុស្ស ០៤​នាក់ នៅតាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ៦៨-៦៩ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ៖

    ១-​ឈ្មោះ ឡេង ចេង​ហួរ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ តៃកុង​ឡាន រស់នៅ​ភូមិ​៣ សង្កាត់​១ ខ័​ណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ​។

    ២-​ឈ្មោះ វង្ស ម៉េ​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​១ ខ័​ណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ​។

    ៣-​ឈ្មោះ កៅ ពៅ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​៣ សង្កាត់​១ ខ័​ណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ​។

    ៤-​ឈ្មោះ សៀក ខុយ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កំ​ណ្ដា​ល និង រថយន្ត ១​គ្រឿង ម៉ាក​សាំ​យ៉ុង ព​ណ៍ស ពាក់​ផ្លាកលេខ ភ្នំពេញ 2K.3433 ។​

    ​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយឯក ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង ករណី​ឃាត់​មនុស្ស​ទាំង​០៤​នាក់ ខាង​លេី គឺពាក់ព័ន្ធ​និង​ករណី​ហិង្សា​ដោយ​ចេតនា ព្រោះ​អ្នក​ទាំង​៤ បាន​បើករថយន្ត​កៀ​អ្នក​ដំណេី​រ និង​បាន​យក​ដែក​ទីប​វាយ​ទៅលើ​ឈ្មោះ ចាន់ សុ​ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាល​ឲ្យ​រងរបួស​ក្បាល មូលហេតុ ទំនាស់​ពាក្យសម្ដី​និង​បាន​បេី​ក​រថយន្ដ​ដេញ​កៀ​ដូច​រឿង​វីដេអូ ហុងកុង​។

    ​បច្ចុប្បន្ន​ជនបង្ក​ហឹ​ង្សា​ទាំង​០៤ នាក់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ខេត្តកំពង់ស្ពឺ​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ