• Apple រកចំណូលបាន ៥៣.៨ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ សម្រាប់ឆ្នាំ ២០១៩

    (សាន់ហ្រ្វាន់ស៊ីកូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ទើបតែបញ្ចេញលទ្ធផលផ្នែកហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០១៩ (ចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ និងចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

    សម្រាប់ត្រីមាសទីបីដែលបញ្ចប់កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅ ក្រុមហ៊ុន Apple ទទួលបានចំណូល ៥៣.៨ពាន់លានដុល្លារ បើធៀបនឹងត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០១៨ គឺជាកំណើនមួយភាគរយ។ ប៉ុន្តែបើតាមនាយកប្រតិបត្តិ (CEO) របស់ Apple គឺលោក ធីម ឃុក (Tim Cook) វាគឺជាប្រាក់ចំណូលប្រចាំត្រីមាសទីបី ដែលមានទំហំធំជាងគេបង្អស់ ក្នុងចំណោមបណ្តាឆ្នាំកន្លងមក។

    គួរជម្រាបថា បើតាមលោក Cook ចំណូលបានមកពីផ្នែកសេវាកម្ម ដែលរួមមានដូចជា Apple Pay, iCloud, Apple Music និង Apple Care គឺបានចូលរួមចំណែកគួរឲ្យកត់សម្គាល់ សម្រាប់ទំហំទឹកប្រាក់ដ៏ធំ ដែល Apple រកបានក្នុងត្រីមាសទីបីបែបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច Baykdangn[email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ