• ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសម្រាកព្យាបាល «៥១៥កំពង់ធំ» ព្រោះឲ្យកូនមិនមែនជាពេទ្យពិនិត្យព្យាបាលជំងឺ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលមានឈ្មោះថា «៥១៥កំពង់ធំ» ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញថា មន្ទីរសម្រាកព្យាបាលនេះអនុញ្ញាតឱ្យកូនប្រុសមិនមែនជាពេទ្យ ពិនិត្យ និងព្យាបាលអ្នកជំងឺ។

    យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលដែលទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលនេះជារបស់លោកវេជ្ជបណ្ឌិត ឡាយ សេរីវុធ។

    ក្នុងសេចក្តីសម្រេចនេះបានបញ្ជាក់ថា ក្រៅពីការអនុញ្ញាតឱ្យកូនប្រុសមិនមែនជាពេទ្យពិនិត្យ និងព្យាបាលអ្នកជំងឺហើយនោះ មន្ទីរសម្រាកព្យាបាលនេះ ពុំមានវត្តមានលោកវេជ្ជបណ្ឌិត ឡាយ សេរីវុធ នៅគ្រប់គ្រង ហើយពុំមានបុគ្គលិកពេទ្យគ្រប់គ្រាន់សមស្របជាមន្ទីរសម្រាកព្យាបាលតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ