• ជំនួបផ្ទាល់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក “RONALDINHO” និងក្រុមម្ចាស់ជើងឯក​ TIGER STREET FOOTBALL FESTIVAL 2019 នាទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល

    ទីក្រុង Rio ពិតជាមានមោទនភាព និងក្តីសប្បាយរីករាយជាខ្លាំង ដែលក្រុមកីឡាករកម្ពុជា និងជា​ម្ចាស់​ជើងឯកTiger Street Football Festival 2019 ទទួលការអញ្ជើញមកជួបផ្ទាល់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក “RONALDINHO” នៅគេហដ្ឋានរបស់លោកជាលក្ខណៈឯកជនភាព។ ដំណើរទស្សនកិច្ច នេះគឺនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលចំនួនបីថ្ងៃគឺ ថ្ងៃទី 17 ទី 18 និងថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2019​ ។

    ក្រុម​កីឡាករកម្ពុជា និងក្រុមការងារស្រាបៀរថៃហ្គ័រ បានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ​ មកកាន់គេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីល លោក RONALDINHO​ មានការថតរូបអនុស្សាវរីយ៍ជាមួយក្រុមកីឡាករកម្ពុជា ជាពិសេសលោក RONALDINHO បានចុះហត្ថលេខាផ្ទាល់លើអាវកីឡាជាច្រើនទុកជាកាដូពិសេសជូនសមាជិកទាំងអស់នៃក្រុម​កីឡាករកម្ពុជា និងបានរៀបចំកម្មវិធីជប់លៀង អាំងសាច់បែបអាហារប្រចាំប្រទេសប្រេស៊ីល និងអាហារប៊ុហ្វេច្រើនមុខដ៏ឆ្ងាញ់ពិសា និងមានបម្រើភេសជ្ជៈ​ជាច្រើន អមជាមួយការចាក់តន្រ្តីកំដរអារម្មណ៍ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ហើយនិងមានវត្តមានបងប្រុស RONALDINHO និងមិត្តភ័ក្តិជាច្រើនរបស់លោក RONALDINHO ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ព្រមទាំងការលេង Footvolley​ ដែលជាកីឡាដ៏ពេញនិយមនៅប្រទេសប្រេស៊ីល ដែលបានធ្វើឡើងនៅក្នុងសួនដ៏ស្រស់ស្អាតនៅក្នុងបរិវេណគេហដ្ឋានរបស់ RONALDINHO​។

    ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក RONALDINHO បានមានប្រសាសន៍ថា លោកពិតជារំភើបរីករាយដែលបានរៀបចំពិធីជប់លៀងនៅក្នុងបវិវេណគេហដ្ឋានផ្ទាល់របស់លោកដើម្បីស្វាគមន៍ក្រុម​ម្ចាស់​ជើងឯកនៃ​កម្មវិធី Tiger Street Football Festival 2019 មកពីប្រទេសកម្ពុជា ជាពិសេសផ្តល់ការណែនាំបច្ចេកទេសលេង​ និងចែករំលែកបទពិសោធន៍ល្អៗរបស់លោកជូនក្រុម​ម្ចាស់​ជើងឯក។ លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការមកទស្សនាប្រទេសកម្ពុជា និងមកជួបផ្ទាល់អ្នកគាំទ្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ក្នុងខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។

    ជាពិសេសទៅទៀតក្នុងដំណើរទស្សនកិច្ចនេះ ក្រុមកីឡាករកម្ពុជា បានចូលទស្សនាផ្ទាល់នូវការ​ប្រកួតវគ្គ​១​ភាគ​៤​ផ្ដាច់​ព្រ័ត្រនៅពហុកីឡដ្ឋានដ៏ធំឈ្មោះ Maracanã រវាងក្រុម Flamengo និង Athletico Paranaense ដើម្បីប្រកួតដណ្តើមពានរង្វាន់ប្រេស៊ីល (Copa do Brasil) ដោយមានការចូលរួមពីអ្នកគាំទ្រកីឡាបាល់ទាត់រាប់ម៉ឺននាក់ សំឡេងនូវការទូងស្គរ និងស្រែកហ៊ោអបអរពេញពហុកីឡាដ្ឋានយ៉ាងរំភើបសប្បាយរីករាយក្រៃលែង។ នេះគឺជាបទពិសោធន៍លើកដំបូងក្នុងការទស្សនាដោយផ្ទាល់នូវកម្មវិធីប្រកួតបាល់ទាត់នៅក្នុងពហុកីឡាដ្ឋានអន្តរជាតិនៅក្នុងទ្វីបអាមេរិកឡាទីនសម្រាប់ក្រុម​ម្ចាស់​ជើងឯក និងក្រុមការងារស្រាបៀរថៃហ្គ័រដែលមានអារម្មណ៍រំភើប និងសប្បាយរីករាយបំផុតដែលមិនអាចបំភ្លេចបាន។

    លើសពីនេះទៀត បានរីករាយទស្សនានៅកន្លែងទេសចរណ៍ដ៏ពេញនិយមនៅទីក្រុង Rio ដូចជា ទស្សនាទេសភាពភ្នំ Corcovado និង Sugarloaf ដើរលំហែកម្សាន្តបន្ធូរអារម្មណ៍នៅតាមឆ្នេរសមុទ្រ Copacabana ដ៏វែង និងស្រស់ស្អាត អមជាមួយអគារខ្ពស់ៗដែលមានរចនាបទទំនើបគួរឲ្យទាក់ទាញនៅកណ្តាលទីក្រុង Rio ។

    ក្នុងឱកាសពិសេសនេះផងដែរ លោក ភូ គឹម សែ​ ដែលជាប្រធានក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019 បានប្រសាសន៍ថា​ លោក និងសមាជិកទាំងអស់របស់លោក មានអារម្មណ៍រំភើបរីករាយ និងរំជើបរំជួលចិត្តខ្លាំងណាស់​ ដែលបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ក្នុងដួងចិត្តរបស់លោកគឺលោក RONALDINHO នៅក្នុងគេហដ្ឋានផ្ទាល់របស់គាត់នៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ហើយលោកសង្ឃឹមថា​ Tiger Street Football Festival នឹងមានការរៀបចំកម្មវិធីជួបផ្ទាល់បែបនេះកាន់តែអស្ចារ្យជាមួយនឹងកំពូលរីបុរសបាល់ទាត់លំដាប់ពិភពលោកនៅឆ្នាំក្រោយៗទៀត។

    ឆ្នាំនេះជាភាពជោគជ័យដ៏ធំធេង និងកាន់តែប្លែកខុសពីឆ្នាំមុនៗ សម្រាប់កម្មវិធី Tiger Street Football Festival 2019 ដោយបានផ្តល់បទពិសោធន៍ដ៏កម្រមាន មិនដែលធ្លាប់មានពីមុនមក និងមានតែម្តងគត់ក្នុងមួយជីវិតសម្រាប់ក្រុមកីឡាករកម្ពុជាជួបផ្ទាល់ក្នុងគេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក RONALDINHO នៅទីក្រុង Rio ប្រទេសប្រេស៊ីល។

    ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីទស្សនកិច្ច សកម្មភាព និងរូបភាពនៃដំណើរទស្សនកិច្ចរបស់ក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019​ ទីក្រុង Rio​ De Janeiro ប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH

    ​​ពិសា​ដោយ​ការទទួលខុសត្រូវ​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ