• គ្រាន់តែសម្តេច ចេញអនុសាសន៍រឿងព្រៃឈើភ្លាម សូម្បីឈើយកលាក់ក្រោមបាតស្រះ ក៏តាមរកឃើញដែរ

    (រតនគិរី)៖ សមត្ថកិច្ចចម្រុះ ស្រុកវើនសៃ កាលពីថ្ងៃទី២៩ កក្កដា បានប្រមូលឈើ ដែលគេត្រាំទឹកចោលក្នុងថ្លុកត្រពាំងរយៈពេលយូខែ ចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី បាន២៨កំណាត់។

    សេចក្តីរាយការណ៍ថា ឈើដែលបង្ក្រាបបាននោះ ជាប្រភេទករកោះមានចំនួន២៤សន្លឹក សរសចំនួន០៤ដើម។ ក្រោយការបង្ក្រាបកម្លាំងអាវុធហត្ថស្រុកវើនសៃ ក៏បានប្រគល់ឈើទាំងនេះឱ្យទៅជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកវើនសៃ យកទៅរក្សាទុខនៅសាលាស្រុកវើនសៃ បណ្តោះអាសន្នរង់ចាំការវាស់វែង ពីសមត្ថកិច្ចព្រៃឈើបន្តតាមច្បាប់។

    ចំណែកនៅខេត្តស្ទឹងត្រែងវិញ កម្លាំងកងរាជអាវុធហត្ថ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ រោងសិប្បកម្មកែច្នៃឈើ នៅក្នុងក្រុងស្ទឹងត្រែង បានចំនួន២៣ទីតាំង។

    សេចក្ដីរាយការណ៍ពីភ្នាក់ងារបានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង និងមានការចូលរួមពី កម្លាំងនគរបាល, រដ្ឋបាលព្រៃឈើ, បរិស្ថាន និងអាជ្ញាធរមូលដ្ឋានសាមី។

    បើតាមសេចក្ដីរាយការណ៍ ក្នុងរង្វង់ប្រតិបត្តិការពេញមួយថ្ងៃនេះ កម្លាំងសមត្ថកិច្ច បានត្រួតពិនិត្យរោងសិប្បកម្មកែច្នៃឈើ ចំនួន២៣កន្លែង និងរកឃើញរោងសិប្បកម្មគ្មានច្បាប់ចំនួន១៦ ហើយត្រូវបានសម្រេចបិទចោលតែម្ដង និងធ្វើកិច្ចសន្យាមិនឲ្យធ្វើបន្តទៀត។ ក្នុងនោះកម្លាំងចម្រុះ ក៏បានដកហូតឈើក្នុងសិប្បកម្ម ដែលគ្មានច្បាប់បានមួយចំនួន (មិនទាន់វាស់វែង) យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ