• រថភ្លើង​បុក​ជាមួយ​រថយន្ត របស់លោក​អធិការរង​នគរបាល​ក្រុង​កំពត បណ្តាលឲ្យរបួសធ្ងន់

    ខេត្តកំពត​៖ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានអោយដឹង​ព័ត៌មាន​បឋម​ថា កាលពី​ម៉ោង​ប្រហែល ៥​កន្លះ ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រទេះភ្លើង នៅ​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងកាត់ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បណ្តាល​ឲ្យ​លោក​អធិការរង​នគរបាល​ក្រុង​កំពត ទទួលបន្ទុក​ចរាចរ​ណ៍​ម្នាក់ ដែលជា​ភាគី​ខាង​រថយន្ត​រងរបួស​ធ្ងន់​។​

    ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹងថា ភ្លាមៗ​នេះ​គេ​នៅ​មិនទាន់​ដឹង​ពី​ដើមហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​នៅឡើយ​ទេ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ