• Ed Sheeran សុខចិត្តចំណាយ​លុយ ៤លាន​ដុល្លារ ទិញ​ផ្ទះ​អ្នក​ជិត​ខាងទាំងអស់ ដើម្បីបញ្ឈប់​បញ្ហា…

    (បរទេស)៖ តារាចម្រៀង Ed Sheeran បានប្រមូលទិញផ្ទះចំនួន០៤ កន្លែង ដែលនៅជិតផ្ទះកសិដ្ឋានរបស់លោក ដើម្បីគេចផុតពីបញ្ហារបស់អ្នកជិតខាង ដែលតែងតែរអ៊ូរពីការសាងសង់ផ្ទះរបស់លោក។

    កាលពីឆ្នាំ២០១២ តារាប្រុសរូបនេះ បានទិញផ្ទះជិត ៩០០០០ ដុល្លារ ស្ថិតក្នុងក្រុង Framlingham នៃតំបន់ Suffolk ហើយលោកបានចំណាយលុយសរុបប្រមាណជិត ៤ លានដុល្លារ ក្នុងការទិញអចលនទ្រព នៅជុំវិញផ្ទះរបស់លោក។ នៅក្នុងឆ្នាំ២០១២ ផងដែរ លោកក៏បានចំណាយលុយទិញផ្ទះអ្នកជិតខាង តម្លៃជាង ៤សែនដុល្លារទៀត។

    ចំណែកឯនៅឆ្នាំ ២០១៦ តារាចម្រៀង Ed Sheeran ក៏បានទិញផ្ទះដាច់ស្រយាល នៅពីមុខផ្ទះរបស់លោក ក្នុងតម្លៃជាង ១លានដុល្លារ ហើយនឹងបឹងហ្គាឡូមួយនៅចំហៀងផ្ទះ ក្នុងតម្លៃ ៥៨ ម៉ឺនដុល្លារ កាលពីឆ្នាំ ២០១៧។

    តារាប្រុសរូបនេះ ក៏បានចំណាយលុយទិញផ្ទះ ពីអ្នកជិតខាងចុងក្រោយ នៅក្នុងខែមេសា បន្ទាប់ពីអ្នកជិតខាងរូបនោះ ជំទាស់នឹងផែនការរបស់លោក សាងសង់ផ្ទះដើមឈើ និងព្រះវិហារតូចមួយ ដែលមានកម្ពស់ជាង ៩ម៉ែត្រ ក្នុងទីធ្លាផ្ទះរបស់លោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ