• អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ បានចេញមកបកស្រាយហើយថា «ផ្លូវគោកចែកចេញជា ២ប្រភេទប៉ុណ្ណោះ និងសំណូមពរឲ្យមានការកែតម្រូវ»

    កាន់តែច្បាស់! ពេលនេះអនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ បានចេញមកបកស្រាយហើយថា ផ្លូវគោកចែកចេញជា ២ប្រភេទប៉ុណ្ណោះ និងសំណូមពរឲ្យមានការកែតម្រូវ កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលក្រោយពីមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានចូលទៅខមមិន កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia ក្រោយពីកម្មវិធីនេះល្បងប្រាជ្ញានេះ​បានដាក់សំណួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។ ក្នុងនោះផងដែរ បេក្ខជនដែលចូលរួមលេង លោកកៅ សីហា​ បានជ្រើសរើសចម្លើយ២ប្រភេទគឺមានលូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយនោះបែរជាមិនត្រឹមត្រូវនោះទេ ដោយចម្លើយដែលត្រឹមត្រូវគឺមាន ៣ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។

    ទាក់ទងនឹងរឿងនេះ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ចូន តាមរយៈទំព័រហ្វេសបុករបស់លោក បានធ្វើការបក ស្រាយ ផ្លូវគោកចែកចេញជា ២ប្រភេទតែប៉ុណ្ណោះ និងស្នើរសុំឲ្យមានកែតម្រូវ ដើម្បីកុំឲ្យមានការយល់ច្រលំ។ ខាងក្រោមនេះជាសំណេរបកស្រាយរបស់លោក តាមរយៈទំព័រហ្វេសបុកផ្លូវការ ៖ ចូរស្វែងយល់ពីផ្លូវ(តាមច្បាប់) ដើម្បីជៀសវាងការបកស្រាយខុស ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖១).ផ្លូវថ្នល់ និង ២).ផ្លូវដែក ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖១). ផ្លូវជាតិ២). ផ្លូវខេត្ត៣). ផ្លូវលំ(ផ្លូវជនបទ) និង ៤). ផ្លូវរុក្ខបាល ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖១). ផ្លូវគោក២). ផ្លូវទឹក និង៣). ផ្លូវអាកាស ។ អ្នកបកស្រាយខុស សូមកែតម្រូវផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន..!! ដោយរាប់អាន🌹🌹

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ