• លោក មាស ឬទ្ធី បង្ហាញសៀវភៅវិញ្ញាសារជ្រើសរើសថ្នាក់ទី៩ ដែលខាងកម្មវិធីស្រង់យកមកធ្វើសំណួរចម្លើយ «ថាផ្លូវគោកនៅកម្ពុជាមាន៣ប្រភេទ»

    មានភាពចម្រូងចម្រាស់បន្ទាប់ពីកម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia បានដាក់សំណួរទៅបេក្ខជននូវសំណួរទី៥ ដែលជាសំណួរមានរង្វាន់ជាទឹកប្រាក់ ១០០០ដុល្លារ ដោយបានសួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?”។

    យ៉ាងណាមិញចម្លើយរបស់កម្មវិធីបានផ្តល់មកថាមាន ៣ប្រភេទ គឺ ផ្លូវជាតិ , ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។ បន្ទាប់ពីមានការផ្តល់ចម្លើយបែបនេះមានមហាជននៅលើបណ្តាញសង្គមជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយលើកឡើងថាការបកស្រាយចម្លើយគឺមិនត្រឹមត្រូវ ពោលគឺកម្ពុជាចែកផ្លូវគោកមានតែ២ប្រភេទប៉ុណ្ណោះ។

    បន្ទាប់ពីមានការរិះគន់ផ្អើលពេញបណ្តាញសង្គម កាលពីព្រឹកមិញនេះលោក មាស ឬទ្ធី​ ក៏បានធ្វើការបកស្រាយចំពោះចម្លើយរបស់អ្នកផលិតកម្មវិធី heaven or hell Cambodia ដែលថាផ្លូវគោកចែកជា ៣ប្រភេទ។ ដោយចម្លើយរបស់កម្មវិធីគឺយោងតាមនៅក្នុងសៀវភៅភូមិវិទ្យាវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ សម្រាប់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ រៀបរៀងដោយអ្នកស្រី អ៊ុក សុធីរ៉ា វិទ្យាល័យបាក់ទូក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ