• បុរសចិនម្នាក់ បើកឡាន LAMBORGHINI យ៉ាងលឿន ជ្រុលទៅបុករថយន្ត ២គ្រឿង បណ្ដាលឱ្យខូចខាតយ៉ាងដំណំនៅខណ្ឌបឹងកេងកង

    (ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប LAMBORGHINI យ៉ាងលឿនជ្រុលទៅបុករថយន្តស៊េរីទំនើប ២គ្រឿងទៀត បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LAMBORGHINI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BX-6666 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានជ្រុល ទៅបុករថយន្តស៊េរីទំនើប២គ្រឿងម៉ាក LEXUS RX350 ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 2B-7272 ត្រូវចំជំហៀងខាងស្ដាំ រួចក៏ជ្រុលបន្តទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក BMW 528I ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AM-1099 ចំពីមុខពេញមួយទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ភាមៗនោះគេឃើញបុរសជនជាតិចិនខាងលើ ដែលបើករថយន្តបង្កចុះពីរថយន្តដើរ មកមើលរួចដើរឡើងរថយន្តវិញ បើកគេចខ្លួនចេញ ពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ មិនបានប៉ុន្មានផងស្រាប់តែឃើញមានតំណាងខាងរថយន្តបង្កមកចរចាជាមួយភាគី រថយន្តស៊េរីទំនើបទាំង២ ដោយភាគីខាងរថយន្ត LAM BORGHINI ព្រមទទួលសងសំណង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការសម្របសម្រួលភាគីទាំង៣ ដោយខាងរថយន្តស៊េរីទំនើប LAMBORGHINI បានសងទៅឱ្យភាគីទាំង២ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ