• ក្រឡាប់រថយន្ដដឹកកម្មករ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ស្លាប់២នាក់ និងរបួសជាង៣០នាក់

    (ស្វាយរៀង)៖ ក្រឡាប់រថយន្ដដឹកកម្មករមួយគ្រឿង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាលប្រមាណ៣០នាក់ផ្សេងទៀត។

    លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់អង្គភាពព័ត៌មានឲ្យដឹងថា ក្នុងហេតុការណ៍ក្រឡាប់រថយន្ដដឹកកម្មករនេះ បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ស្រីម្នាក់។ ដោយឡែក កម្មការិនីផ្សេងទៀតប្រមាណ៣០នាក់ រងរបួសធ្ងន់ស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    សម្រាប់ព័ត៌មានលម្អិត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ អង្គភាពព័ត៌មាននឹងផ្សាយជូនជាបន្ដបន្ទាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ