• Evra ប្រកាសចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ ក្រោយ​ប្រកប​អាជីព​អស់​ជាង​ ២០​ឆ្នាំ

    ខ្សែ​ការពារ​ស្លាប​ឆ្វេង​ជនជាតិ​បារាំង​កីឡាករ Patrice Evra បាន​បង្ហោះ​វីដេអូ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន ប្រកាស​ពី​ការ​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ ក្រោយ​ប្រកប​អាជីព​អស់​ជាង​ ២០​ឆ្នាំ។

    កីឡាករ​រូប​នេះ ចាប់​ផ្ដើម​អាជីព​នៅ​ឆ្នាំ​១៩៩៨ នៅ​ក្លឹប​បារាំង Marsala រួច​បន្ត​លេង​នៅ​ក្លឹប Monza នៅ​ឆ្នាំ២០០០ ហើយ​ទៅ​លេង​នៅ Nice នៅ​ឆ្នាំ​ដដែល ហើយ​ក៏​បន្ត​ទៅ​លេង​នៅ Monaco នៅ​ឆ្នាំ​២០០២។

    លុះ​ដល់​ឆ្នាំ​២០០៦ Evra ត្រូវ​បាន​ផ្ទេរ​ចូល​ក្លឹប Manchester United ហើយ​បាន​ឈ្នះ​ពាន​ជា​ច្រើន​នៅ​ទីនោះ ដោយ​រាប់​បញ្ចូល​ទាំង Premier League និង​ពាន UEFA Champions League។ រហូត​ដល់​ឆ្នាំ​២០១៤ លោក​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Juventus ហើយ​ប្រកប​អាជីព​នៅ​ទីនោះ​រហូត​ដល់​ឆ្នាំ​ ២០១៧។

    ក្រោយ​ពី​ចេញ​ពី Juventus លោក​ក៏​ត្រលប់​មក​ប្រទេស​បារាំង​វិញ ដោយ​លេង​ឲ្យ Marseilles ប៉ុន្តែ​ដោយ​សារ​តែ​មាន​បញ្ហា​ជាមួយ​អ្នក​គាំទ្រ ហើយ​ក៏​ផ្ទេរ​មក​ក្លឹប West Ham United នៅ​ឆ្នាំ​២០១៨។ នៅ ទីនេះ លោក លេង​បាន​តែ ៥​ប្រកួត​ប៉ុណ្ណោះ។

    Evra ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ បង្ហោះ​វីដេអូ​កំប្លែងៗ និង​វីដេអូ​ប្លែកៗ មួយ​ចំនួន​នៅ​លើ​បណ្ដាញ​អ៊ីស្តាក្រាម​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ