• សាហាវ! រថយន្ត​ Land Cruisers ចុះចំណោតតាតៃ​ ក្រឡាប់ធ្លាក់ផ្លូវបុកជញ្ជាំងភ្នំ ឡានឡើងខ្តេច តែមានត្រឹមអ្នករបួស !

    កោះកុង៖ នៅវេលាម៉ោង ២:៣០ នាទីរសៀល​ ថ្ងៃទី ២៩ – ០៧ – ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៧-១២៨ នៅចំណុចចំណោតតាតៃ​ ស្ថិតក្នុង​ ភូមិអន្លង់​វ៉ាក់​ ឃុំតាតៃ​ក្រោម​ ស្រុកកោះកុង​ បង្ករដោយ រថយន្ត​ Land Cruisers ចុះចំណោទ​ ជ្រុលចង្កូត ក្រឡាប់ធ្លាក់ផ្លូវ ជ្រុលចង្កូតបុកជញ្ជាំងភ្នំ​ ។

    រថយន្ត​ Land Cruisers​ ពណ៌ ខ្មៅ​ ពាក់ស្លាកលេខ កោះកុង 2A 3350 បើកបរដោយឈ្មោះ លាង​ កុម្ភៈ​ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរក្នុងទិសដៅពី​ កោះស្តេច​ មកទីរួមខេត្ត បានជ្រុលចង្កូតក្រឡាប់​ ធ្លាក់ផ្លូវបុកជញ្ជាំងភ្នំ នៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល ០៩​ នាក់ប្រុស ដោយបានបើកបុកនឹងរនាំងសុវត្តិភាពដងផ្លូវខូចខាតចំនួន ០១​ ដេីម​ ។

    មូលរហតុ ៖ បេីកបរក្នុងស្ថានភាព​ល្បឿនលឿន​ ពេលចុះចំណោត​ ។ បច្ចុប្បន្ន​ សមត្ថកិច្ច​យេីង​ បានចុះជួយសង្គ្រោះ​ ជនរងគ្រោះ​ ​និងសំរួលសណ្តាប់ធ្នាប់​ នៅកន្លែងកេីតហេតុ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ