• កាលីហ្វ័រញ៉ា៖ ផ្ទុះករណីបាញ់ប្រហារដ៏រន្ធត់ «ផ្តាច់ជីវិតមនុស្ស៤នាក់ និង១៥នាក់ទៀតរបួស»

    (សាន់ហ្វ្រាន់ស៊ីស្កូ)៖ មនុស្សសរុប ០៤នាក់បានស្លាប់ និង ១៥នាក់ទៀតបានរងរបួស ក្នុងករណីបាញ់ប្រហារ ដែលបានកើតឡើងកាលពីប៉ុន្មានម៉ោងមុននេះ នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

    ហេតុការណ៍ខាងលើ បានកើតឡើងនៅកំឡុងថ្ងៃចុងក្រោយនៃកម្មវិធី ពិព័រណ៌ចំណីអាហារក្នុងទីក្រុង ជីឡរី (Gilory) នៃរដ្ឋកាលីហ្វរញ៉ា ដោយខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកម្រោល ទៅលើមនុស្សម្នាដែលបានទៅចូលរួមកម្មវិធី។ ជាលទ្ធផ មនុស្ស០៣នាក់បានស្លាប់ និង១៥នាក់ទៀតបានទទួលរងរបួស។ ភ្លាមៗនោះ ខ្មាន់កាំភ្លើងក៏ត្រូវបានកម្លាំងប៉ូលិស បាញ់សម្លាប់នៅកន្លែងកើតហេតុតែម្តង។

    គួរជម្រាបថា ប៉ូលិសអាមេរិកមិនបានបញ្ជាក់អត្តសញ្ញាណរបស់ជនដៃដល់ឡើយ ហើយចេតនានៅពីក្រោយការបាញ់សម្លាប់មនុស្សនេះ ក៏មិនទាន់ដឹងច្បាស់លាស់ដែរ។ យ៉ាងណាមិញបើតាមសាក្សីមួយចំនួន គឺអាចមានជនសង្ស័យទីពីរ ប៉ុន្តែអាជ្ញាធរមិនប្រាកដនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ