• ទឹកជំនន់​នៅ​ឥណ្ឌា ធ្វើ​ឲ្យ​អ្នកដំណើរ​ ជាប់​លើ​រថភ្លើង​ជាង ១០០០​នាក់

    អាជ្ញាធរ​ក្នុងប្រទេស​ឥណ្ឌា បាន​ជួយសង្គ្រោះ​អ្នកដំណើរ​ចំនួន ១.០៥០​នាក់​ចេញពី​រថភ្លើងបន្ទាប់ពី​វា​ជាប់​ដោយសារតែ​ទឹកជំនន់ នៅក្បែរ​ទីក្រុង Mumbai​។​

    ​អាជ្ញាធរ​បាន​បញ្ជូន​ឧ​ត្ថ​ម្ភា​គ​ចក្រ ទូក និង​ក្រុម​មុជទឹក​ជាច្រើន​ទៅ​កន្លែង​ដែល​រថភ្លើង Mahalaxmi Express ជាប់​ដោយសារ​ទឹកជំនន់ នៅ​យប់​ថ្ងៃ​សុក្រ ក្បែរ​ទីប្រជុំជន Vangani​។​

    ​អ្នកដំណើរ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សារពត៌មាន IANS ថា​ពួកគេ​ត្រូវបាន​ប្រាប់​អោយ​បន្ត​នៅលើ​រថភ្លើង ប៉ុន្តែ​ពួកគេ​មិនមាន​អាហារ​ហូប និង​ទឹក​ផឹក​អស់​រយៈពេល ១៥​ម៉ោង​។​

    ​អ្នកដំណើរ​ត្រូវបាន​អាជ្ញាធរ​ឲ្យ​ជិះទូក​មកកាន់​ទីទួល មាន​សុវត្ថិភាព​។​

    ​ក្រុមហ៊ុន​គ្រប់គ្រង​រថភ្លើង Central Railway បាន​ថ្លែងថា អ្នកដំណើរ​ទាំងអស់ រួមទាំង ស្ត្រី​មាន​ផ្ទៃពោះ ៩​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​សុវត្ថិភាព​។​

    ​អាជ្ញាធរ​បាន​បង្កើត​ជំរុំ​បណ្តោះអាសន្ន​នៅក្បែរនោះ ដើម្បី​ផ្តល់​អាហារ និង​ថ្នាំពេទ្យ​ដល់​អ្នកដំណើរ​ទាំងអស់​។​

    ​សូមបញ្ជាក់ថា ភ្លៀង​ម៉ូ​សុង​បាន​ធ្លាក់​អស់​ជាច្រើន​សប្តាហ៍​នៅ​តំបន់​អាស៊ី​ខាងត្បូង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង ៦០០​នាក់​មកហើយ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ