• យុវជន​វ័យ ១៦ ឆ្នាំ​ម្នាក់ បាន​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់ ៣ លាន​ដុល្លារ​ ពី​ការ​ប្រកួត​ Fortnite World Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​

    យុវជន​វ័យ ១៦ ឆ្នាំ​ម្នាក់ បាន​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់ ៣ លាន​ដុល្លារ​ ពី​ការ​ប្រកួត​ Fortnite World Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ពី​បាន​ផ្ដួល​អ្នក​លេង​ជាង​ ៤០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ឈ្នះ​ពាន​រង្វាន់​ធំ។

    យុវជន​រូប​នេះ​មាន​ឈ្មោះ​ថា​ Kyle Giersdorf មាន​ឈ្មោះ​ហៅ​ក្រៅ Bugha មក​ពី​​រដ្ឋ​ Pennsylvania អាច​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​​កីឡដ្ឋាន​ Arthur Ashe នា​ទីក្រុង New York ដោយ​ប្រកួត​ក្នុង​វគ្គ​ Solos។

    ក្រៅ​ពី​វគ្គ​ Solos ក្នុង​ការ​ប្រកួត​នេះ​​ក៏​មាន​វគ្គ Creative, Celebrity Pro-Am និង Duos ដែល​មាន​​រង្វាន់​សរុប​​ចំនួន ៣០ លាន​ដុល្លារ​ឯណោះ ជា​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ eSports។ អ្នក​ដែល​​មាន​សមត្ថភាព​បាន​ចូល​រួម​លេង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ទទួល​បាន​​ប្រាក់​រង្វាន់​យ៉ាង​តិច ៥ ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ ហើយ​អ្នក​ដែល​ស្ថិត​ក្នុង​តំណែង​កំពូល​ទាំង​ ៥ អាច​ក្លាយ​ជា​សេដ្ឋី​ភ្លាមៗ។

    យ៉ាងណាក្ដី​អ្នក​លេង​ Fortnite ដ៏​​ល្បី​ឈ្មោះ​ Ninja មិន​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​វគ្គ Solos និង Duos បាន​នោះ​ទេ។ Gamer ដែល​មាន​ Subscriber ជាង ២២ លាន​នាក់​រូប​នេះ មិន​អាច​ត​ស៊ូ​បាន​ក្នុង​វគ្គ​ជម្រុះ ១០ សប្ដាហ៍​កន្លង​មក​នេះ៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ