• រក​ឃើញ​ ឆ្អឹង​ដាយ​ណូ​ស័រ​ដ៏​ធំ​ប្រវែង​២ម៉ែត្រ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង

    (បារាំង)៖ អ្នកវិទ្យាសាស្រ្តនៅភាគខាងលិចប្រទេសបារាំង បានស្វែងរកឃើញឆ្អឹងភ្លៅសត្វដាយណូស័រដ៏ធំមួយ នៅឯតំបន់ដែលគេជីកគាស់កាយ ដែលជាកន្លែងនៅសេសសល់នៃប្រភេទសត្វធំៗមួយចំនួន ដែលធ្លាប់រស់នៅ លើភពផែនដី ត្រូវបានជីកកកាយតាំងពីឆ្នាំ២០១០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

    ឆ្អឹងភ្លៅមានបណ្ដោយប្រវែង២ ម៉ែត្រ ត្រូវបានរកឃើញនៅឯតំបន់ Angeac-Charente ត្រូវបានគេគិតថាជា ប្រភេទសត្វដាយណូស័រ Sauropods ដែលជាប្រភេទសត្វដាណូស័រស៊ីស្មៅជាអាហារ ដែលមានកន្ទុយ និង កវែង ដែលត្រូវបានរីករាលដាលនៅយុគសម័យ Jurassic ប្រមាណ ១៤០ លានឆ្នាំមុន។

    អ្នកវិទ្យាសាស្រ្ត Ronan Allain នៅឯសារមន្ទីរប្រវត្តិសាស្រ្តជាតិនៃទីក្រុងប៉ារីស បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តនៅឯតំបន់ ក្បែរទីក្រុងCognac ត្រូវបានរកឃើញហ្វូស៊ីសជាង ៧៥០០ ប្រភេទ នៃពពួកថ្នាក់ ៤០ ប្រភេទផ្សេងគ្នា តាំងពីឆ្នាំ២០១០ ដែលវាបង្កើតបានក្លាយទៅជាការរកឃើញដ៏ធំបំផុតនៅទ្វីបអឺរ៉ុប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ