Floyd ឌឺ​ដង​ឲ្យ Pacquiao ក្រោយ​ឈ្នះ​មិត្ត​រួម​ជាតិ និង​ដណ្តើម​បាន​ខ្សែ​ក្រវាត់ WBA

(ឡាវេហ្គាស់)៖ កីឡាករចូលនិវត្តន៍ Floyd Mayweather បានបង្ហោះសារឌឺដងឲ្យ Manny Pacquiao បន្ទាប់ពីខ្លា កំណាចប្រចាំទ្វីបអាស៊ី ដណ្តើមពីបានខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA ពីមិត្តរួមជាតិរបស់គេដោយ ពិន្ទុកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ក្នុងប្រកួតដែល Pac Man បានយកឈ្នះម្ចាស់ខ្សែក្រវាត់ Keith Thurman ដោយពិន្ទុក្នុងការប្រកួត ១២ទឹកពេញនោះ បុរសវ័យ ៤២ឆ្នាំ Floyd Mayweather ក៏បានចូលរួមទស្សនាផ្ទាល់ផងដែរ ខណៈដែលរូបគេ (Floyd) ធ្លាប់បានយកឈ្នះកីឡាករនិម្មិត្តហ្វីលីពីនម្តងដែរកាលឆ្នាំ២០១៥ កន្លងទៅនៅសហរដ្ឋអាមេរិកដូចគ្នា។

Floyd បានសរសេរបង្ហោះនៅលើបណ្តាញ Instagram ផ្ទាល់ខ្លួនដែលត្រូវបានដកស្រង់ដោយ BBC ថា «ខ្ញុំមកទីនេះ ដើម្បីគ្រប់គ្រងនៃការប្រកួតរបស់អ្នកប៉ុណ្ណោះ បុគ្គលិករបស់ខ្ញុំ។ អ្នកវ៉ៃចំនួន ១២ទឹកបាន ១០លានដុល្លារ ខុសឆ្ងាយដាច់ពីខ្ញុំ ដែលចំណាយត្រឹមតែ ៣នាទី ទទួលបាន ៩លានដុល្លារទៅហើយ។ អ្នកដឹងទេ ខ្ញុំឈ្នះអ្នកទាំងកាយ សម្បទា និងហិរញ្ញវត្ថុ»។

ឆ្លើយតបភ្លាមៗនោះដែរ កីឡាករវ័យ ៤០ឆ្នាំ Manny Pacquiao ក៏បានបង្ហោះសារឆ្លើយតបសុំឲ្យ Floyd Mayweather ចេញពីចូលនិវត្តន៍ និងប្រកួតជាមួយគ្នាជាលើកទី២ ម្តងទៀត ដើម្បីឲ្យដឹងសខ្មៅ។ បន្ថែមលើនេះ កីឡាករប្រដាល់សកលដែលកំពុងកាន់កាប់ខ្សែក្រវាត់ ២ស្ថាប័នក្នុងដៃ Pac Man ក៏បានធ្វើការបដិសេធវ៉ៃជា មួយជើង ខ្លាំងអង់គ្លេស Amir Khan ដែលគ្រោងរៀបចំការប្រកួតនៅទឹកអារ៉ាប៊ីសាអូឌីត នាខែវិច្ឆិកាចុងឆ្នាំនេះ ទៀតផង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ