• អ្នកចូលចិត្តដើរលេងក្រៅប្រទេស គួរតែ install កម្មវិធីទូរស័ព្ទទាំង ៧ នេះទៅ ដើម្បីភាពងាយស្រួល

    អ្នកណា​ៗក៏​មាន​បំណង​ចង់​ទៅដើរ​លេង ឬ​ក៏​ទៅ​រៀន​នៅ​ស្រុក​គេ​ដែរ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះគឺ ការ​ចំណាយ​ក៏​ច្រើន​ មិនចេះភាសាស្រុកគេជាដើម។

    ដូច្នេះ​ យើង​មក​ស្គាល់​នូវ​កម្ម​វិធី​ទូរសព្ទ​ដៃ ដែល​លោក​អ្នក​ត្រូវ​តែ​មាន​ពេល​ទៅ​ស្រុក​គេ។

    1. Skyscanner ( Andriod និង iOS)

    ជា​កម្ម​វិធី​ទូរសព្ទ​ដៃ​ ដែល​អាច​ប្រាប់​អ្នក​បាន​ពី​តម្លៃ​សំបុត្រ​យន្ត​ហោះ។ អ្នក​អាច​ឆែក​មើល​តម្លៃ​បាន​រាល់​ថ្ងៃ ហើយ​​អាច​តាម​មើល​តម្លៃ​បាន​ពេញ​មួយ​ឆ្នាំ​។

    2. Google Translate

    បើ​ទោះបី​ ពេល​ខ្លះ​បក​ប្រែ​មិន​ត្រូវ​ក៏​ពិត​មែន Google Translate នៅតែ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បក​ស្រាយ​ពាក្យ​បាន​លឿន​ចំពោះ​ពាក្យ​ណា​ដែល​ងាយ​ៗ។

    3. Say Hi (iOS)

    ជា​កម្ម​វិធី​ដែល​អាច​បក​ប្រែ​សម្លេង​និង​​សរសេរ​បាន​រហូត​ដល់​ច្រើនជាង ១០០ ភាសា។ លោក​អ្នក​ត្រូវ​ចំណាយ​ថវិកា​ប្រហែល ១.៨៦$ ។

    4. Voucher Cloud (Free Andriod និង iOS)

    ជា App ដែល​ប្រាប់​អ្នក​ថា ទី​ណា​​មាន​របស់​បញ្ចុះ​តម្លៃ។ មិន​ថា​ជា​អាហារ ឬ របស់​របរ​អ្វី​នោះ​ទេ វា​អាច​ប្រាប់​បាន​ទាំង​អស់​។

    5. Word Lens (Free Andriod និង iOS)

    វា​មាន​មុខ​ងារ​អាច​ឲ្យ​យើង​បក​ប្រែ​ភាសា​ ដោយ​គ្រាន់​តែ​តម្រង់​កាមេរ៉ា​ទូរសព្ទ​របស់​អ្នកទៅ​រក​ពាក្យ​នោះ​ជា​ការ​ស្រេច ដោយមិនចាំបាច់មានអ៊ីធឺណិត។ ​ចំណាយ​លុយ​តែ ៣.៧៣$ ដើម្បី​ទាញ​យក Word Lens។

    6. XE currency converter (Free Andriod និង iOS)

    ជា​កម្ម​វិធី​ប្រាប់​ពី​អត្រា​ប្ដូរ​លុយ​ ដោយ​មិនចាំ​បាច់​ប្រើ​ប្រាស់​អ៊ីនធឺណិត​។ អ្នក​ក៏​ជ្រើសរើស​បាន​ច្រើន​ភាសា​ដំណើរ​ការ​កម្មវិធី​ផង​ដែរ។

    7. Uber (Free Andriod និង iOS)

    ជា​កម្មវិធី​កក់​យានជំនិះ​បាន​យ៉ាង​ងាយ​ស្រួល​និង​រហ័ស រួម​ទាំង​មាន​ការ​បញ្ចុះ​តម្លៃ​ថែម​ទៀត​ផង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ