• ប្រទះឃើញ ជនជាតិបរទេសម្នាក់ អង្គុយស្លាប់លើកាំជណ្ដើរទាំងមិនដឹងមូលហេតុ នៅខណ្ឌដូនពេញ

    (ភ្នំពេញ)៖ ជនជាតិបរទេសម្នាក់ អង្គុយស្លាប់នៅកាំជណ្ដើរទាំងមិនដឹងមូលហេតុ ស្ថិតនៅផ្ទះល្វែងលេខ152E1 តាមបណ្ដោយផ្លូវលេខ១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​ នៅវេលាម៉ោង២យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

    សពមានឈ្មោះ John Harrison មានមុខរបរជាគ្រូបង្រៀននៅវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង (AII) បច្ចុប្បន្នបុរសជនជាតិបរទេសខាងលើមានប្រពន្ធជាជនជាតិខ្មែរ ដោយរួមរស់ជាមួយគ្នារហូតបានកូនប្រុសអាយុ៩ឆ្នាំម្នាក់ ហើយស្នាក់នៅផ្ទះកើតហេតុខាងលើ។

    ប្រភពព័ត៌មានពីអ្នកស្គាល់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា បុរសជនជាតិបរទេសម្នាក់នេះ ជាបុរសដែលញៀនស្រាជារៀងរាល់ថ្ងៃហើយកាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ បុរសខាងលើបានលេបថ្នាំសរសៃរប្រសាទអស់ជាង៦០គ្រាប់ទាំងមិនដឹងមូលហេតុ ហើយភ្លាមៗនោះបុរសខាងលើ ក៏ត្រូវបានប្រជាពលរដ្ឋ និងក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យកាល់ម៉ែត ទើបអាចសង្រ្គោះបាន តែមិនបានប៉ុន្មានថ្ងៃផងស្រាប់ តែបុរសខាងបានរត់ចេញពីមន្ទីរពេទ្យកាល់ម៉ែត លុះមកដល់ថ្ងៃកើតហេតុស្រាប់តែប្រទះឃើញបុរសខាងលើអង្គុយស្លាប់ នៅកាំជណ្ដើរទាំងមិនដឹងមូលហេតុទៅវិញ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ដើម្បីចុះមកត្រួតពិនិត្យសាកសពផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ