• ទីបំផុត ស្គាល់អត្ថសញ្ញាណ ជនរងគ្រោះ ដែលជិះម៉ូតូលើស្ពានកំពុងតែមានទឹកហូរខ្លាំង ស្រាប់តែបាក់ បណ្តាលឲ្យធ្លាក់ហូរតាមទឹកទៅបាត់

    កាលីវេលាម៉ោង៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីយោធិន០២នាក់បំរើការងារជួរមុខ បានជួបឧបទ្ទវហេតុបាក់ស្ពានឈើ ក្រោយពីទឹកហូរបុកមក នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង។ គិតមកទល់នឹងពេលនេះ នៅមិនទាន់រកឃើញយោធិនទាំងពីរនាក់នេះឡើយទេ មិនដឹងស្លាប់ ឬរស់នោះទេ ដោយអធិការដ្ឋាននគរបាលស្រុសៀមប៉ាង បានសំណូមពរឲ្យប្រជាជនតាមដងទន្លេជួយមើលក្រែងប្រទះឃើញ និងសូមរាយការណ៍ជាបន្ទាន់ផង លេងទូរសព្ទ័ប្រចាំបញ្ជានែអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង 0977780199 និងលេខរបស់លោកអធិការនគរបាលស្រុក 0883 88 88 56 ។ ជនររងគ្រោះខាងលើទី១ ដាលី ភេទប្រុស និងទី២ សុខ វ៉ាន់ឌី ភេទប្រុស អ្នកទាំងពីរនៅបំរើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១។

    ដោយឡែកតាមរយៈគណនេយ្យហ្វេសបុកPen MonniRathik ដែលជាអ្នកស្គាល់ជនរងគ្រោះបានបង្ហោះសារឲ្យដឹងថា យោធិនខាងលើ បានជូនមិត្តភក្តិរបស់ខ្លួនទៅពេទ្យ ហើយជិះកាត់ផ្លូវនោះ ក៏ជួបសំណាងមិនល្អ ក៏បាក់ស្ពាននោះតែម្តង ។ គណនេយ្យខាងលើបានឲ្យដឹងបែបនេះថា ៖ មិត្តភក្តិមានជំងឺក៏ជូនទៅពេទ្យ តែសំណាងមិនល្អក៏បាក់ស្ពាន…សូមព្រះជួយតាមថែរក្សាក្មួយ 🙏🏼🙏🏼🙏🏼 ឈ្មោះ: ភីនី ដាលិ អត្ថលេខ: 247380 មុខងារ នាយក្រុមស៊ើបការ អង្គភាព: វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ 🇰🇭 🇱🇦 មិនថាចុងក្រោយនឹងទៅជាយ៉ាងណា យ៉ាងហោចណាស់​ ក៏ក្មួយបានធ្វើរឿងដែលគួរធ្វើ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ