• Liverpool បាន​ត្រឹមស្មើ​ជាមួយ Sporting CP មុន​បន្ត​ទៅ​ប៉ះ Napoli នៃ​ពានរង្វាន់ Club Friendlies

    (លីវើពូល)៖ ក្រុមជើងឯក UCL ឆ្នាំ២០១៩ ហង្សក្រហម Liverpool បានត្រឹមស្មើគ្នាជាមួយក្លឹប Sporting CP ២-២ ក្នុងការប្រកួតដណ្តើមពានមិត្តភាព Club Friendlies មុនឈានដល់បើករដូវកាលថ្មីនៃក្របខណ្ឌបាល់ទាត់ Premier League ២០១៩-២០២០។

    ក្នុងការប្រកួតនាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ កីឡាករដែលជាការចាប់អារម្មណ៍របស់ក្លឹប Man United ខ្សែបម្រើ Bruno Fernandes ស៊ុតគ្រាប់នាំមុខមុននៅនាទីទី៤ ឲ្យក្លឹបព័រទុយហ្គាល់ មុនពេលខ្សែបម្រើ Divock Origi រកបានគ្រាប់តាមស្មើវិញនៅនាទី២០ និងមិត្តរួមក្រុម Wijnaldum បង្កើតការនាំមុខវិញនៅនាទី៤៤ តែត្រូវបានខ្សែបម្រើវ័យ ២១ឆ្នាំ Wendel របស់ Sporting រកបានគ្រាប់តាមស្មើ ២-២ មុនបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។

    គួរបញ្ជាក់ផងថា Liverpool នឹងបន្តទៅជួបក្រុម Napoli នាថ្ងៃទី២៨ ខែកក្កដាខាងមុខ ខណៈ Sporting CP នឹងបន្តជួបជាមួយក្រុមអេស្ប៉ាញ Valencia នាថ្ងៃទី២៩ ខែដដែល ក្នុងការប្រជែងពានរង្វាន់មិត្តភាព Club Friendlies 2019 នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ