• ផេនខេក បង្ហាញ​​រូបថត Pre Wedding ជាមួយ​អនាគត​ស្វាមី ខណៈ​ថ្ងៃ​រៀបការ​មិន​​ទាន់​​កំណត់!

    (ភ្នំពេញ)៖ តារាសម្ដែងនិងជាតារាកំប្លែង មានប្រជាប្រិយភាព កញ្ញា ផេកខេក កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើមហាជន ក៏ដូចជាអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើល ខណៈដែលស្ងាត់តារារូបនេះ បង្ហាញមុខគូស្នេហ៍របស់ខ្លួន ដែលមានមុខមាត់យ៉ាងស្រស់សង្ហារ ឲ្យមហាជនបានស្គាល់។ យ៉ាងណាមិញ ក្រោយពីបង្ហាញមុខគូស្នេហ៍ មិនទាន់បានប៉ុន្មាន ស្រាប់តែផេកខេក ធ្វើឲ្យមហាជន ចាប់អារម្មណ៍ជាថ្មីម្តងទៀតដោយនាងបង្ហាញរូបថត Pre Wedding មុនរៀបការរបស់ខ្លួនជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម។

    ជាការពិត ក្រោយពីបានបើកបង្ហាញមុខគូស្នេហ៍ ដែលជាប្រុសសង្ហាររបស់ខ្លួន ជាសាធារណៈ ដោយពុំមានការលាក់បាំងរួចមក តារាសម្ដែងភេទទី៣រូបនេះ មិនបង្អង់យូរ ស្រាប់តែបង្ហើបពីដំណឹង នៃគម្រោងរៀបអាពាហ៍ពិពាហ៍ ។ជាក់ស្ដែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ផេនខេក បានដឹកដៃគូស្នេហ៍ ទៅថតរូបក្នុងឈុតអាពាហ៍ពិពាហ៍ បែបប្រពៃណីបុរាណខ្មែរ រួចក៏បង្ហោះចែកចាយចូលក្នុងក្នុងបណ្ដាញសង្គម ក្នុងនោះនាងក៏បាន អមជាមួយសារយ៉ាងផ្អែមល្ហែមថា «ខ្ញុំមិនចង់បានមនុស្សល្អពេកទេ សុំត្រឹមតែអាចផ្ដល់ស្នាមញញឹមសុភមង្គល និងក្ដីស្រឡាញ់ដ៏ស្មោះត្រង់មួយទៅបានហើយ»។ តែទោះជាយ៉ាងណាមិនទាន់ដឹងនៅឡើយថា តារាសម្ដែងរូបនេះ នឹងរៀបការនៅពេលណានោះទេ ក្រោយពីនាងបង្ហាញរូប Pre Wedding នេះ។

    បន្ទាប់ពីឃើញដូចនេះ មិត្តៗទាំងក្នុង និងក្រៅរង្វង់សិល្បៈ ក៏ដូចជាអ្នកគាំទ្រ បានសម្ដែងនូវក្ដីត្រេកអរ និងរំភើបជំនួស ផេនខេក ដែលបានរកឃើញគូអនាគត និងកាន់ដៃគ្នា ចូលរោងការតាមប្រពៃណី បើទោះបីជា ផេនខេក មាននាមជាភេទទី៣ក៏ដោយ។ ជាមួយគ្នានេះ ក៏មាននូវពាក្យពេចន៍ជាច្រើនពីទស្សនិកជន ជូនពរដល់ផេនខេក និងអនាគតស្វាមី ឲ្យស្រឡាញ់គ្នា ដល់ចាស់កោងខ្នងរៀងខ្លួនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ