• ជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF) អាចឆ្លងមកមនុស្សបានយើងទេ? (មានវីដេអូ)

    ភ្នំពេញ៖ ពិតណាស់ មួយរយៈកន្លងមកនេះគេឃើញថា ប្រជាជនខ្មែរមិនសូវទទួលទានសាច់ជ្រូកទេព្រោះថា មានពណ៍មានលឺតគ្នាៗថាសាច់ជ្រូកមានជំងឺសាហាវ។ សាច់ជ្រូក ជាប្រភេទសាច់ដែលប្រជាជនកម្ពុជាពេញនិយមក្នុងការចម្អិនទទួលទាន
    ការជ្រើសរើសទិញសាច់ជ្រូកដែលល្អយកមកធ្វើអាហារ គួរតែជាសាច់ដែលមកពីកសិដ្ឋានចិញ្ចឹមជ្រួកដែលមានមាត្រដ្ឋានការចិញ្ចឹមត្រឹមត្រូវ។

    បច្ចុប្បន្ននេះមានព័ត៌មានដែលទាក់ទងជាមួយនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬត្រូវបានហៅថា ASF បានរាតត្បាតនៅក្នុងប្រទេសចិន វៀតណាម ដែលធ្វើឲ្យអ្នកចិញ្ចឹមជ្រូករងផលប៉ះពាល់យ៉ាងខ្លាំង។

    ព្រោះថាជ្រូកមានជំងឺប្រជាពលរដ្ឋមិនទិញអញ្ចឹងហើយធ្វើឲ្យសាច់ជ្រូកធ្លាក់តម្លៃយ៉ាងខ្លាំង។ សត្វជ្រូកដែលគេចិញ្ចឹមតើអ្នកប្រើប្រាស់ទាំងអស់គួរយល់ដឹងពីជំងឺប៉េស្តជ្រូកអាហ្រិ្វកតាមរយៈអ្វី?

    នេះបើតាមការបញ្ចាក់ពីDj Nanដែលជាពិធីករដ៏ល្បីមួយរូបបានឲ្យដឹងថា៖

    តាមរយៈការយល់ដឹងពីរោគសញ្ញា និងអការៈជម្ងឺនេះ អ្នកក៏ក្លាយជាផ្នែកមួយក្នុងការចូលរួមការពារមិនឲ្យរីករាលដាល និងបង្កឲ្យមានការខូចខាត។ ASF ជាជម្ងឺដែលកើតពីវីរុសនៅក្នុងរាង្គកាយជ្រូក ដោយមានដើមកំណើតនៅទ្វីបអាហ្វ្រិក រួចរាតត្បាតទៅអឺរ៉ុប ឆ្នាំមុននេះរាតត្បាតចូលប្រទេសចិន ហើយឆ្នាំនេះមកដល់ប្រទេសវៀតណាមហើយ។ ជម្ងឺនេះធ្វើឲ្យជ្រូកងាប់ភ្លាមៗ ទើបយើងរាប់ជាជម្ងឺដែលបង្កឲ្យមានការខាតបង់យ៉ាងខ្លាំងក្លាដល់អ្នកចិញ្ចឹមជ្រូក។ វីរុសមានភាពធន់៖ អាចរស់នៅក្នុងបរិស្ថានបានយូរ និងឆ្លងទៅជ្រូកយ៉ាងឆាប់រហ័ស តាមរយៈពីសម្លៀកបំពាក់ យានយន្ត ឬក្នុងអាហារដែលមានវីរុសនេះ ទោះបីជាបានចម្អិនរួចក៏ដោយ ប៉ុន្តែវីរុសនៅតែអាចរស់នៅបាន។

    វិធីធ្វើការរបស់អ្នកចិញ្ចឹមជ្រូក៖ ដោយសារតែជំងឺនេះមិនមានវ៉ាក់សាំងបង្ការ ឬថ្នាំព្យាបាលទេ ដូច្នេះវិធីសាស្ត្រក្នុងការការពារជំងឺត្រូវតែប្រើប្រព័ន្ធជីវៈសុវត្ថិភាព ឬ Biosecurity ដែលជាប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន ដោយត្រូវត្រួតពិនិត្យ ទាំងបុគ្គលិក យានយន្ត និងវត្ថុទាំងអស់ ត្រូវលាងសម្អាត និងឆ្លងកាត់ការសម្លាប់មេរោគគ្រប់ពេលមុនចូលកសិដ្ឋាន។

    ខណៈពេលនេះប្រទេសកម្ពុជាយើង មានការភ្ញាក់ផ្អើលទៅនឹងជម្ងឺប៉េស្តជ្រូកខ្លាំងណាស់ គ្រប់ស្ថាប័ន ទាំងរដ្ឋ ទាំងឯកជន និង សមាគមន៍អ្នកចិញ្ចឹម បានរួមដៃគ្នាក្នុងការជួយការការពារជម្ងឺនេះយ៉ាងពេញទំហឹង ដោយមានការរៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់អ្នកចិញ្ចឹមជ្រូកនៅទូទាំងប្រទេស ដោយអញ្ជើញអ្នកឯកទេសដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើបទបង្ហាញ និងផ្តល់ចំណេះដឹង ព្រមទាំងមានការតាមដានស្ថានភាពយ៉ាងខ្ជាប់ខ្ជួន។ដូចនេះអ្នកទាំងអស់គ្នាអាចទទួលទានសាច់ជ្រូកបានទាំងអស់គ្នាព្រោះថាវាមិនប៉ះពាល់ដល់សុខភាពយើងទេគ្រាន់តែយើងចំអិនវាឲ្យបានល្អទៅបានហើយព្រោះថាជំងឺនេះវាប៉ះពាល់តែទៅលើសត្វជ្រូកប៉ុណ្ណោះទេចំណែកឯយើងអ្នកបរិភោគមិនប៉ះពាល់អ្វីឡើយ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ