• រុស្សី​ មានការសោកស្តាយ ដែល​យន្តហោះ​យោធា​របស់ខ្លួន ចូល​រំលោភ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​

    ប្រទេស​រុស្សី​បាន​សំដែង​ការសោកស្តាយ​យ៉ា់ងខ្លាំង ដែល​យន្តហោះ​យោធា​របស់ខ្លួន​បាន​ហោះចូល​ដែនអាកាស​របស់​កូរ៉េខាងត្បូង ហើយ​រុស្សី​បានលើកឡើង​ថា​វា​គឺជា​រឿង​អ​ចេតនា ដោយសារតែ​បញ្ហា​បច្ចេកទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​។​

    ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា យន្តហោះ​ចំបាំង​រុស្សី​បាន​រំលោភ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​ចំនួន ២​ដង​។ យោធា​កូរ៉េខាងត្បូង​ក៏បាន​ធ្វើ​ការបាញ់​គំរាម​យន្តហោះ​រុស្សី​នោះ​ផងដែរ​។​

    ​ដំបូង​ឡើយ ក្រសួងការពារជាតិ​រុស្សី​បានធ្វើ​ការបដិសេធ​ចំពោះ​ហេតុការណ៍​នោះ ប៉ុន្តែ​វិមាន​ខៀវ​របស់​កូរ៉េខាងត្បូង បាន​ថ្លែងថា ឥឡូវនេះ រុស្សី​បាន​សំដែង​ការសោកស្តាយ និង​បាន​លើកឡើងថា ការរំលោភ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​គឺជា​រឿង​អ​ចេតនា​។​

    ​តើ​មាន​អ្វី​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​?

    ​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​រុស្សី​ចំនួន ៣​គ្រឿង និង​យន្តហោះ​យោធា​ចិន ២​គ្រឿង បាន​ហោះចូល​ដែនអាកាស​របស់​កូរ៉េខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​។​

    ​កូរ៉េខាងត្បូង​បញ្ជាក់ថា យន្តហោះ​ចំបាំង​របស់ខ្លួន​បាន​បាញ់ និង​ប្រើ​កាំភ្លើងយន្ត​បាញ់​គំរាម នៅពេល​យន្តហោះ​រុស្សី​បាន​រំលោភ​ដែនអាកាស​ខ្លួន​។ ខ្លួន​ក៏បាន​ប្រើ​យន្តហោះ​ចំបាំង F-15 និង F-16 ដើម្បី​ឲ្យ​ស្ទាក់​យន្តហោះ​នោះ​ផងដែរ​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ