• គ្រាន់តែ ២​ថ្ងៃសោះ​ រក​ឃេី​ញ​អ្នក​បេី​កបរ និង​ព្រូ​រថយន្ត​ធំ​ដែលមាន​សារធាតុ​ញៀន​ចំនួន ១០​នាក់​

    ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤​កក្កដា បាន​ឲ្យ​ដឹងថា លទ្ធផល​សរុប​២​ថ្ងៃ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក លេី​ការត្រួតពិនិត្យ​មួកសុវត្ថិភាព ពិនិត្យ​រកសារ​ធាតុ​ញៀន និង​ជាតិ​ស្រវឹង​ចំពោះ​អ្នក​បេី​កបរ និង​ព្រូ​រថយន្ត​ធំ រក​ឃេី​ញ​អ្នក​បេី​កបរ និង​ព្រូ​រថយន្ត​ធំ​ដែលមាន​សារធាតុ​ញៀន​ចំនួន ១០​នាក់​។​

    ​លោក​វរសេនីយ៍ឯក សែម គ​ន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បានអោយដឹងថា​ជា​លទ្ធផល​រយ​:​ពេល​២​ថ្ងៃ (២២-២៣ ខែកក្កដា ឆ្នាំ​២០១៩) ក្នុងការ​ត្រួតពិនិត្យ​មួកសុវត្ថិភាព ក៏ដូចជា​ការពិនិត្យរ​ក​សារធាតុ​ញៀន និង​ជាតិ​ស្រវឹង​ចំពោះ​អ្នក​បេី​កបរ និង​ព្រូ​រថយន្ត​ធំ​៖

    ១. ករណី​បេី​កបរ​ដែល​អត់​ពាក់មួក​សុវត្ថិភាព​សរុប​ចំនួន ២,៩២៥ នាក់ (​អ្នក​បេី​កបរ ១,៧១៨​នាក់ និង​អ្នក​អម​ដំណេី​រ​ចំនួន​១,២០៧​នាក់​)

    ២. ករណី​រក​ឃេី​ញ​អ្នក​បេី​កបរ និង​ព្រូ​រថយន្ត​ធំ​ដែលមាន​សារធាតុ​ញៀន​ចំនួន ១០​នាក់ ក្នុងចំណោម​អ្នក​បេី​កបរ និង​ព្រូ សរុប​ចំនួន​១០៥​នាក់​ដែល​បាន​ត្រួតពិនិត្យ អ្នករក​ឃេី​ញ​មាន​សារធាតុ​ញៀន​និង​បន្ត​បញ្ជូនទៅ​អនុវត្តតាម​និតិ​វិធី​ច្បាប់ ចំណែកឯ​រថយន្ត​ត្រូវ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ