• សាលាខេត្ត​សៀមរាប​ ប្រកាសបិទ​ផ្លូវ​ខ្នងភ្នំ​គូលែនទាំងស្រុង ក្រោយ​មាន​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​២​លើក និងបណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស

    ខេត្តសៀមរាប ៖ ​សាលាខេត្ត​សៀមរាប​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការបិទ​ចរាចរណ៍​ទាំងស្រុង​លើផ្លូវ​ខ្នងភ្នំ​គូលែន​ពី​ផ្លូវ​ឡើង​ស្រុក​ស្វាយ​លើ​ដល់​ភូមិ​តា​ពេញ បន្ទាប់ពី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​២​លើក បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស ជាច្រើន​នាក់ កាលពីពេល​ថ្មីៗ​នេះ​។​

    ​តាមរយៈ​ការប្រជុំ​ពិភាក្សា និង​ការចុះពិនិត្យ​ជាក់ស្ដែង​ស្ដីពី​បញ្ហា​ប្រឈម​គ្រោះថ្នាក់​នៃ​ការធ្វើ​ចរាចរណ៍​លើផ្លូវ​កំពុង​ស្ថាបនា​លើ​ខ្នងភ្នំ​គូលែន ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ដែលមាន​សមាសភាព​កម​ពី​សាលា​ខេត្តសៀមរាប មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​អាជ្ញាធរ​ជាតិ​អប្សរា សាលាស្រុក​ស្វាយ​លើ បាន​សង្កេតឃើញថា មាន​ផ្នែក​មួយចំនួន​នៃ​ផ្លូវ​មិនទាន់មាន​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​នៅឡើយ​។ ទីតាំង​មួយចំនួន​នៅមាន​គ្រាប់​គ្រួស​ដែល​អាច​បណ្ដាល​ឲ្យ​រថយន្ត​ក្នុងស្ថានភាព​ចុះ​ចំណោទ​ងាយ​រអិល ចំណុច​បទ​ក​កោង​មូ​យ​ចំនួន​ទៀត​មាន​សភាព​តូចចង្អៀត និង​មិនទាន់​បានធ្វើ​ជម្រាល​សុ​វត្ថ​ភាព​នៅឡើយ​ជាដើម​។​ល​។​

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ