• ក្រសួងការពារជាតិចិន ព្រមានថា សង្រ្គាមនឹងផ្ទុះឡើង បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ

    (ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានព្រមានជាថ្មីថាសង្រ្គាមនឹងផ្ទុះឡើង បើសិនជាកោះតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យ ឬក៏កម្លាំងខាងក្រៅណាមួយចង់ព្យាយាមយកដែនកោះមួយនេះ ចេញពី ចិនដីគោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

    ការព្រមានខាងលើធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោក Wu Qian នាឱកាស ចេញផ្សាយសៀវភៅស ស្ដីគោលនយោបាយការពារជាតិ នៅថ្ងៃពុធនេះ។ លោក Wu បានគូសបញ្ជាក់ដូច្នេះថា៖ «យើងប្រឆាំងជាដាច់ខាត ចំពោះបំណងរបស់ក្រុមផ្ដាច់ខ្លួនដែលចង់ ឱ្យតៃវ៉ាន់មានឯករាជ្យ….ដូច្នេះបើសិនជានរណាម្នាក់ ឬកម្លាំងខាងក្រៅណាមួយចង់យកតៃវ៉ាន់ ចេញពីចិនដីគោក នោះយោធាចិននឹងមិនស្ទាក់ស្ទើរឡើយក្នុងការធ្វើសង្រ្គាមការពារដែន អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះក៏បាន អះអាងដែរថាចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សារ និងបង្រួបបង្រួមជាតិ ដោយសន្តិវិធី។

    គួរបញ្ជាក់ថា ទោះបីជាមិនបានបញ្ជាក់ចំៗឈ្មោះថាកម្លាំងខាងក្រៅនោះ ជានរណាឱ្យប្រាកដ ក៏ដោយ ក៏គេដឹងថាលោក Wu Qian ចង់សំដៅទៅលើសហរដ្ឋអាមេរិក ដែលទើបតែប្រកាស លក់អាវុធមានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់។ ការលក់អាវុធនេះត្រូវបានចិន ចាត់ទុកថាជាទង្វើបំផ្លាញស្ថេរភាពសកលលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ