• សព្វថ្ងៃនេះ កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទដៃជាង២០លានស៊ីមកាត, ប្រើ Internet ជិត១៦លាននាក់ និងប្រើ Facebook ៧លាននាក់

    (ភ្នំពេញ)៖ តួលេខផ្លូវការ ដែលបណ្តាញព័ត៌មានទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៩នេះ នៅប្រទេសកម្ពុជា អ្នកប្រើប្រាស់ទូរស័ព្ទដៃ (ទូរស័ព្ទចល័ត) ចំនួន២០,៨៥៧,៥៧៤ស៊ីមកាត និងអ្នកប្រើប្រាស់ Internet ទាំងចល័ត និងអចល័តចំនួន ១៥,៨៤៨,៨៦៧នាក់។

    របាយការណ៍បានបញ្ជាក់ទៀតថា ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត មានចំនួន៦ ក្នុងនោះមានក្រុមហ៊ុន Cadcomms (qb), ក្រុមហ៊ុន CamGSM (Cellcard), ក្រុមហ៊ុន Smart Axiata (Smart), ក្រុមហ៊ុន South East Asia Telecom (SEATel), ក្រុមហ៊ុន Viettel (Metfone) និង ក្រុមហ៊ុន XinWei (CooTel) ដែលក្នុងនោះមានក្រុមហ៊ុនចំនួន៣ ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេសរុបជាង៩០% នៃចំនួនសរុប ដែលមានក្រុមហ៊ុន Metfone, ក្រុមហ៊ុន Smart និងក្រុមហ៊ុន Cellcard។

    ដោយឡែកសម្រាប់ចំនួនអ្នកប្រើប្រាស់ Facebook វិញត្រូវបាននិយ័តករទូរគមនាគមន៍កត់ត្រាបានថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩ អ្នកប្រើប្រាស់ Facebook នៅកម្ពុជាមានចំនួន៧លាននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ