• Vietjet ផ្តល់​ជូន​សំបុត្រ​​​ហោះហើរ​មាន​​​តម្លៃ ០ ដុល្លារ រាប់​លាន​សន្លឹក ដើម្បី​អប​អរ​ភាព​ជា​ដៃគូ​ជា​មួយ Google Flights

    ទីក្រុង​ហូជីមិញ (ថ្ងៃ​ទី​២៣ ខែកក្កដា)៖ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet និង​ក្រុមហ៊ុន Google កំពុង​​រួម​សហ​ការ​គ្នា​ដើម្បី​ផ្តល់​ជូន​ប្រមូ​សិនដ៏ពិសេស និង​ទាក់​ទាញ​ជាលើក​​ដំបូង​បស់​ខ្លួន​!

    Vietjet បាន​ប្រកាស​ពីការ​ផ្តល់​ប្រមូ​សិន ដើម្បី​អប​អរ​ដល់​ភាព​ជា​ដៃគូ​របស់​ក្រុមហ៊ុន​នេះ ជា​មួយនឹង​​សេវា​កក់​សំបុត្រ​ហោះហើរ​តាម​អន​ឡាញ Google Flights តាម​រយៈ​ការ​ផ្តល់​ជូន​សំបុត្រ​​​ហោះហើរ​ចំនួន​ ១,៥០០,០០០ សន្លឹក មាន​តម្លៃ​​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក ដែល​មាន​សុពល​​ភាព​រាល់​ផ្លូវ​ហោះហើរ​អន្តរ​ជាតិ និង​ក្នុង​ស្រុក​ទាំង​អស់​។

    សំបុត្រ​ក្នុង​ប្រមូ​សិន​ទាំង​​នេះ អាច​រក​ជាវ​បាន​ អំឡុង​ពេល​នៃ​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃ​ទី​២៣ ​ដល់​​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ តាម​រយៈ​គេហ​ទំ​ព័រ www.vietjetair.com ហើយ​លោក​អ្នក​ក៏​អាច​រក​ជាវ​បាន​​តាមរយៈ​កម្ម​វិធី​ដំឡើង​លើ​ឧបករណ៍​ចល័ត Vietjet Air ឬ​តាម​អន​ឡាន​ជាមួយ​នឹង​សេវា Google Flights​ ផង​ដែរ​។

    ដោយ​មាន​បំណង​ចង់​ក្លាយ​ជា​ «ក្រុមហ៊ុន​​អាកាស​ចរណ៍​សម្រាប់​អ្នក​ប្រើប្រាស់» Vietjet សហ​ការ​ជា​មួយ​នឹង​ដៃ​គូ​សំខាន់​ៗ​ជាច្រើន ដើម្បី​ផ្តល់​ជូន​អតិ​ថិ​ជន នូវភាព​ទាក់​ទាញ និង​ផលិត​ផល​ដ៏​សម្បូរ​បែប រួម​ជា​មួយនឹង​សេវា​កម្ម​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​បំផុត​។ សេវា​កក់​​ជើង​ហោះហើរ Google Flights និង​ក្រុមហ៊ុន Vietjet នឹង​ជួយ​សម្រប​​សម្រួល​ដើម្បីផ្សព្វ​ផ្សាយ និង​​ណែ​នាំ​​ពី​ទិដ្ឋា​ការ​ ប្រជា​ជន និង​វិស័យ​ទេស​ចរណ៍​របស់​វៀត​ណាម ទៅកាន់​ពិភព​លោក​។

    ដើម្បី​អប​អរ​ដល់​ភាព​ជា​ដៃគូ​នេះ ជា​មួយនឹង​ Google ក្រុម​ហ៊ុន Vietjet នឹង​ផ្តល់​ជូន​សំបុត្រ​ចំនួន ១,៥០០,០០០ សន្លឹក សម្រាប់​​ជើង​ហោះហើរ​ផ្សេង​ៗ ទៅកាន់​គោល​ដៅ​នានា ទូ​ទាំង​ទ្វីប​អាស៊ី​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា ភាព​ជា​​ដៃគូ​នេះ នឹង​​ផ្តល់​​តម្លៃ​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក ប៉ុណ្ណោះ​។ សំបុត្រ​ក្នុង​ប្រមូ​សិន​ទាំង​នេះ ផ្តល់​ជូន​ជាផ្លូវ​ការ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ អំឡុង​ពេល​នៃ​ម៉ោង​មាស​ ពោល​គឺ​ចន្លោះ​ម៉ោង​ ១២:០០ ថ្ងៃ​ត្រង់ និង​ម៉ោង​ ២:០០ រសៀល (GMT+7)​។ ការ​ផ្តល់​ជូន​ជា​ពិសេស​នេះ មាន​សុ​ពល​ភាព​​រាល់​​ជើង​ហោះហើរ​ទាំង​អស់​ក្នុង​បណ្តាញ​របស់ Vietjet​​។

    ប្រមូ​សិន​នេះ នឹង​ផ្តល់​ជូន​​ពេញ​១​ថ្ងៃ ចាប់​ពី​​ពេលនេះ រហូត​ដល់​​ចុង​ថ្ងៃ​ទី​២៥ ខែកក្កដា សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់ ដែល​ភ្ជាប់​ប្រទេស​វៀត​ណាម និង​ជប៉ុន​។ ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​សំបុត្រ​ក្នុង​ប្រមូ​សិននេះ នឹង​ចាប់​​ផ្តើម​ពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ សម្រាប់​ផ្លូវហោះ​ហើរ​ក្នុងស្រុក និង​ចាប់​ពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ សម្រាប់​ផ្លូវ​ហោះហើរ​អន្តរ​ជាតិ​​​ទាំង​អស់​។

    នេះ​គឺ​ជា​ឱកាស​ដ៏ល្អ​​ឥត​ខ្ចោះ​ ក្នុង​កា​រ​ទទួល​យក​សំបុត្រ​ក្នុង​ប្រមូ​សិន​របស់​លោក​អ្នក និង​រីក​រាយ​​នឹង​ការ​ធ្វើ​ដំណើរ​​របស់​លោក​អ្នក​ទៅកាន់​ប្រទេស​វៀត​​ណាម និង​កន្លែង​ផ្សេង​ទៀត​។

    ភាព​ជា​​ដៃគូ​​ជាមួយនឹង Google Flights មិន​ត្រឹម​តែ​​​ធ្វើ​ការ​ណែ​នាំ​ទៅលើ​តំបន់​ទេស​ចរណ៍ ឬ​គោល​ដៅ​ផ្សេង​ៗ​ដែល Vietjet មានការ​ហោះហើរ​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏ផ្តល់​ជូន​បទ​ពិសោធន៍​​​ហោះហើរ​ប្រកប​ដោយ​ផាសុខ​ភាព និង​ពិសេស​ជាង​គេ ទៅកាន់​អ្នក​ដំណើរ​​ផងដែរ​។

    ជា​​មួយ​នឹង​​វិធី​សាស្ត្រ​ដ៏​សាមញ្ញៗ អ្នក​ប្រើប្រាស់​អាច​ចូល​ទៅ​មើល​ព័ត៌​មាន​ផ្សេង​ៗ​បាន​យ៉ាង​ងាយ ដូច​ជា ពេល​វេលា​នៃ​ការ​ហោះហើរ លេខ​​ជើង​ហោះហើរ ក៏ដូច​ជា​តម្លៃ​សបុត្រ​ហោះហើរ​របស់ Vietjet ជា​ដើម​។

    Vietjet មាន​​កេរិ៍្ត​ឈ្មោះ​ដ៏ល្អ​លើ​ការ​ផ្តល់​ «សុវត្ថិភាព សុភ​មង្គល តម្លៃ​ទាប​សមរម និង​ភាព​ទៀង​ទាត់​ពេល​វេលា​» ក៏​ដូច​ជា​ការ​ផ្តល់​ជូននូវ​​បទពិសោធ​នៃ​ការ​ហោះហើរ​ប្រកប​ដោយ​ការ​​ចង​ចាំ​សម្រាប់​រាល់​អ្នក​ដំណើរ​ទាំង​អស់ នៅ​លើ​យន្តហោះ​ថ្មី រួម​ជា​មួយនឹង​កៅអី​អង្គុយ​ប្រកប​ដោយ​ផា​សុខ​ភាព ​ជម្រើស​នៃ​អាហារ​ក្តៅ​ៗ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ចំនួន​៩​មុខ ក៏​ដូច​ជា បុគ្គ​លិក​ដ៏ស្រស់​ស្អាត និង​ប្រកប​ដោយ​ភាព​​រួស​រាយ​​រាក់​ទាក់​។ ក្រុមហ៊ុន Vietjet ក៏​ផ្តល់​ជូន​សេវា​​បន្ថែម​ដ៏​ទំនើប និង​ទាក់​ទាញ​ជាច្រើន​ផ្សេង​ នៅ​មុន​ពេល អំឡុង​ពេល​នេះ និង​បន្ទាប់​ពី​ការ​ហោះ​ហើរ ទៀត​ផងដែរ​​៕

    មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេង​ៗ និង​មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ!

     

    អំពីក្រុមហ៊ុន Vietjet:

    Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាមដែលធ្វើប្រតិបត្តិការក្នុងនាមជា​ក្រុមហ៊ុនអាកាសចរណ៍ទំនើប​មួយ ដែល​ផ្ដល់ជូន​នូវតម្លៃសំបុត្រប្រកប​ដោយភាពសន្សំសំចៃជាមួយនឹងសេវាកម្មច្រើនមុខដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet មិនត្រឹមតែផ្តល់សេវាដឹកជញ្ចូនប៉ុណ្ណោះទេប៉ុន្តែក៏​មាន​ប្រើប្រាស់​បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗសម្រាប់អតិថិជនផងដែរ។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់​សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ក្រុមហ៊ុន Vietjet ត្រូវបានចាត់ថ្នាក់ថា​ជា «ក្រុមហ៊ុនអាកាសចរណ៍​ល្អ​បំផុត​សម្រាប់ការ​គិត​ថ្លៃ​សេវា​ដឹកជញ្ជូនទាប​បំផុតឆ្នាំ2018 – 2019» និងបានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាពនិងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjetក៏ត្រូវបានចាត់ថ្នាក់ជា​ក្រុមហ៊ុនអាកាសចរណ៍មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អបំផុតទាំង 50 របស់ពិភពលោក​ក្នុង​ឆ្នាំ2018 សម្រាប់​​ភាពរឹងមាំផ្នែក​ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ​ចាត់ថ្នាកនេះធ្វើឡើង​ដោយ Airfinance Journal ។

    បច្ចុប្បន្ន ក្រុមហ៊ុន Vietjet ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ចំនួន​៤០០​​​លើក ដោយ​ដឹក​​អ្នក​ដំណើរ​ច្រើន​ជាង​៨០​​លាន​នាក់ មក​ទល់​ពេល​នេះ ខណៈ​ដែល​ផ្លូវ​ហោះ​ហើរ​ចំនួន​១១១​​កំពុង​តែ​គ្រប​ដណ្តប់​ទិស​ដៅ​ជាច្រើន ទូ​ទាំង​វៀត​ណាម និង​ទិស​ដៅ​អន្តរ​ជាតិ ដូច​ជា ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ចិន ថៃ មីយ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី និង​កម្ពុជា​៕

    សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅកាន់​​: www.vietjetair.com

    ទំនាក់​ទំនង​ព័ត៌​មាន:

    លោក Julian Rake

    អ៊ីម៉ែល: [email protected]

    លេខ​ទូរ​ស័ព្ទ: +855 93 324 283

    កញ្ញា Kieu Duong (ហៅ Amy)

    អ៊ីម៉ែល: [email protected]

    លេខ​ទូរ​ស័ព្ទ: +84 932 775 066

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ