• សុខ ស្រីនាង ត្រូវ​ហង្សមាស​ឲ្យធ្វើជា​Judge ក្នុង​កម្ម​វិធី​​ ​Cambodian Idol Junior រដូវ​កាល​ទី១​

    ភ្នំពេញៈ តារា​ច្រៀង​ស្រី អតីតជា​ជ្រក​ទ្រនំសាន់ដេ អ្នកនាង ​សុខ ស្រី​នាង ពិតជា​មាន​លក្ខណៈ​សម្បត្តិ​មិន​អន់​ឡើយ ទើប​ត្រូវ​បាន​ខាង​ផលិត​កម្ម​ហង្សមាស សម្រេច​ចិត្ត​ជ្រើស​យក​នាង​មកធ្វើ​ជា​គណៈ​កម្មការ​ផ្តល់​ពិន្ទុ​នៃ​កម្ម​ប្រឡង​ចម្រៀង​លំដាប់​ពិភព​​លោក​ថ្មី​សន្លាង និង​ជា​ការ​ចាប់​ផ្តើម​រដូវ​កាល​ទី​១​តែ​ម្តង​សម្រាប់​​កម្ពុជាគឺ​កម្ម​ Cambodian Idol Junior ខណៈ​កម្ម​ការ​២​រូប​ទៀត​គឺ​តារា​ចម្រៀង​ជើង​ចាស់​ហង្ស​មាស​លោក ព្រាប សុវត្ថិ និង​លោក ឆន សុវណ្ណរាជ។

    ​កម្ម​​វិធី​​ប្រឡង​ចម្រៀង​កុមារ ដែ​ល​មាន​លក្ខណៈ​ប្លែកគេនៅ​ក្នុង​យុគសម័យ​ថ្មីរបស់​កម្ពុជា​មាន​ឈ្មោះ​ថា Cambodian Idol Junior រដូវកាលទី១ នេះ​​​​ចាប់ផ្ដើ​ម​​​លក់ពាក្យចូលប្រឡង​ហើយ សម្រាប់​កុមារ​ជា​​បេក្ខជន​​ចូល​​ប្រកួត ​​​មាន​​អាយុ​ចាប់​ពី​ ៧​ ​រហូត​ដល់​វ័យ​ ១៧ ឆ្នាំ​ ដែល​រៀបចំ​ដោយ​ទូរ​ទស្សន៍​ហង្ស​មាស​។​

    ការ​សម្រេច​​ចិត្ត​ប្រគល់​ភារកិច្ច​ជា​គណៈ​កម្ម​ការ​​មួយ​រូប​​នៃ​កម្ម​ Cambodian Idol Junior រដូវកាលទី១​ នេះ សុខ ស្រីនាង ក៏​បានប្រាប់​​ថា៖ «នាងខ្ញុំ​បាន​ឆ្លង​កាត់ការ​ពិភាក្សា​ច្រើន​​ដំណាក់​​កាល​​​​ទើបនាងខ្ញុំ​ បាន​ទទួ​ល​​នូវ​ការ​សម្រេច​​ចិត្ត​​ក្រុម​ហ៊ុន​ចំពោះ​កម្មវិធី​​ Cambodian Idol Junior ដែល​នឹង​ត្រូវ​​​ចាប់​ផ្តើម​ដំណើរ​នៃ​បេសសកម្ម​របស់​ខ្លួន​នៅ​ដើម​ខែសីហា នេះ​ខាង​មុខ​»។

    គួរជម្រាបថា កម្មវិធីប្រកួតសមត្ថភាពថ្មី ប្លែកគេក្នុងយុគសម័យថ្មី «Cambodian Idol Junior» ត្រូវ​បាន​គេ​ដឹ​ងថា សម្រាប់តែកុមារ ដែលមានអាយុចាប់ពី ៧ឆ្នាំ ដល់១៧ឆ្នាំ ដោយ​ផ្តល់​ឲ្យ​កុមារកម្ពុជា​គ្រប់រូប​មាន​​ឱកាស ​បង្ហាញភាពក្លាហានរបស់ពួកគេ ក្នុង​ការបញ្ចេញ​សមត្ថ​ភាព​លើក​ឆាកប្រកួតលំដាប់​ថ្នាក់ពិភព​លោក​នេះ ខណៈប្រាក់រង្វាន់ដែលឈ្នះ គឺបាន​ចំនួន ១០០​លាន​រៀល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ