• ខ្សែការពារវ័យ ១៨ឆ្នាំ Ethan Ampadu ត្រូវបានក្លឹប Chelsea ដាក់ឲ្យក្រុម RB Leipzig ខ្ចីជើង

    (ក្រុងឡុងដ៍)៖​ នាពេលថ្មីៗនេះ ក្លឹបតោខៀវ Chelsea បានយល់ព្រមឲ្យខ្សែការពារវ័យក្មេង Ethan Ampadu ផ្ទេទៅកាន់ក្លឹបអាល្លឺម៉ង RB Leipzig ជាលក្ខណៈខ្ចីជើងពេញមួយរដូវកាលនៃក្របខណ្ឌ Bundesliga 2019-2020 នេះបើតាមការចេញផ្សាយដោយក្លឹប Chelsea នាថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៩។

    សម្រាប់កីឡាករខ្សែការពារ Ethan Ampadu ទើបតែមានវ័យ ១៨ឆ្នាំហើយនេះជាការផ្ទេជាលើកដំបូងបន្ទាប់ពីចូលរួមជាមួយក្រុមតោខៀវ Chelsea បាន ២រដូវកាលដោយ Ampadu បានក្លាយជាកីឡាករឈុតធំនៃក្រុមតោខៀវ បន្ទាប់ពីបានបង្ហាញទម្រុងលេងបានយ៉ាងល្អក្នុងការប្រកួត Carabao Cup។

    បញ្ជាក់ផងថា ខ្សែការពារវ័យ ១៨ឆ្នាំសញ្ជាតិវែល Ethan Ampadu មានកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹប Chelsea ហើយរូបគេង្ហាញខ្លួនបាន ១២ប្រកួតកាលពីរដូវកាលមុនដោយបានរួមចំណែកលើកពាន UEFA Europa League 2018-2019 និង FA Cup 2017-2018 ជាមួយក្រុមតោខៀវផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ