• Song Joong Ki និង Song Hye Kyo ធ្វើ​ការលែង​លះ​ដាច់​ស្រាច់ ដោយ​គ្មាន​ការ​ចែក​ទ្រពសម្បត្តិ ឬ អចលនទ្រព្យ

    (សេអ៊ូល)៖ បន្ទាប់ពីរៀបការអស់រយៈពេល១ឆ្នាំ និង៨ខែ រួចមក Song Joong Ki និង Song Hye Kyo បានសម្រេចធ្វើការលែងលះ ស្របតាមច្បាប់ជាផ្លូវការ នៅតុលាការគ្រួសារក្រុងសេអ៊ូល នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩នេះ។

    មន្រ្ដី មកពីតុលាការគ្រួសារសេអ៊ូល បាននិយាយថា «ពួកយើងមិនអាចបរិយាយច្រើនទេពីព័ត៌មាននៃ ការយល់ព្រមលែងលះនេះ»។ ក្រោយពេលសម្រេចចិត្តលែងលះជាផ្លូវការ ភ្នាក់ងាររបស់ Song Hye Kyo បានបញ្ចេញសេចក្ដីប្រកាសមួយលើការលែងលះរបស់តារាស្រីរូបនេះ។

    ទីភ្នាក់ងារ UAA បានបញ្ចេញថ្លែងការណ៍ថា «ការលែងលះរបស់តារាសម្ដែង Song Hye Kyo ត្រូវធ្វើឡើងនៅថ្ងៃទី ២២ នៅតុលាការគ្រួសារសេអ៊ូល។ ពួកយើងចង់ផ្ដល់ដំណឹងទៅដល់អ្នកទាំងអស់គ្នាថា ការលែងលះ ត្រូវបានធ្វើឡើងរួចរាល់ ជាមួយនឹងការព្រមព្រៀងរបស់ភាគីទាំងសងខាង លើការលែងលះ ដោយគ្មានការបែងចែកទ្រពសម្បត្តិ ឬអចលទ្រព្យនោះទេ»។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ Song Joong Ki បានដាក់បណ្ដឹងលែងលះជាមួយ Song Hye Kyo៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ