• Marvel បង្ហាញ​ខ្សែ​ភាពយន្ត​ថ្មី​ចំនួន ០៥ ត្រៀម​ចាក់​បញ្ចាំង សម្រាប់​រយៈពេល​២ឆ្នាំ

    (បរទេស)៖ ក្រោយពេលដែលខ្សែភាពយន្ត «Avengers: Endgame» ត្រូវបានដាក់បង្ហាញរួចមក ផលិតកម្ម Marvel Studios នៅទីបំផុត បានប្រកាស​ថ្ងៃដាក់បញ្ចាំង​ភាពយន្តចំនួន ០៥ទៀត នៃខ្សែស្រឡាយ Marvel Cinematic Universe ដែលគ្រោងនឹងបញ្ចាំងសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ខាងមុខនេះ។

    ១. Black Widow ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០
    Hollywood Reporter បានចុះផ្សាយកាលពីចុងខែកក្កដា ឲ្យដឹងថា Cate Shortland នឹងត្រូវដឹកនាំនៅក្នុងភាពយន្តទោល ដែលរឿងរ៉ាវកើតឡើងងមុនពេលព្រឹត្តិការណ៍រឿង «The Avengers» ឆ្នាំ២០១២។ David Harbour, Florence Pugh, O-T Fagbenle និង Rachel Weisz ក៏សម្ដែងជាតួអង្គសំខាន់នៅក្នុងខ្សែភាពយន្តមួយនេះផងដែរ។

    ២. The Eternals៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០
    តារាស្រី Angelina Jolie នឹងក្លាយជាតារាស្រី សម្ដែងនៅក្នុងភាពយន្តនេះ។ ក្នុងនោះក៏មានលេចមុខតួអង្គថ្មីៗមួយចំនួន ដែលមិនធ្លាប់សម្ដែងនៅក្នុងស្រឡាយ Marvel Cinematic Universe មានដូចជា Richard Madden, Kumail Nanjiani, Lauren Ridloff, Brian Tyree Henry, Salma Hayek, Don Lee និងAngelina Jolie។

    ៣. Shang-Chi And The Legend of the Ten Rings ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១
    Destin Daniel Cretton គឺជាអ្នកដឹកនាំរឿង ដែលរឿងរ៉ាវនិយាយអំពី Master OF Kung Fu។ Simu Liu Awkwafina Tony Leung ក៏នឹងត្រូវចូលរួមសម្ដែង​ក្នុងភាពយន្តនេះ ផងដែរ។

    ៤. Doctor Strange in the Multiverse of Madness៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
    អ្នកដឹកនាំរឿងដំបូង «Doctor Strange,» Scott Derrickson នឹងត្រូវត្រឡប់មកដឹកនាំរឿងវគ្គថ្មីម្ដងទៀត ហើយលោកនិយាយថា នឹងផលិតរឿងបែបភ័យរន្ធត់ដំបូងនៅក្នុងស្រឡាយ MCU។ Benedict Cumberbatch នឹងត្រឡប់មកដើរតួជា Doctor Stephen Strange ម្ដងទៀត។ Scarlet Witch សម្ដែងជាតួ Elizabeth Olsen ក៏នឹងត្រូវចូលរួមសម្ដែងផងដែរ។

    ៥. Thor: Love and Thunder ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១
    Chris Hemsworth ទទួលការថតភាពយន្ត «Thor» វគ្គទី០៤។ Hollywood Reporter បានចុះផ្សាយថា Taika Waititi ដែលធ្លាប់ដឹកនាំរឿង «Thor: Ragnarok» នឹង​ត្រឡប់​មកដឹកនាំក្នុងវគ្គថ្មីនេះ។ Tessa Thompson ក៏បានត្រឡប់មកជាតួ Valkyrie ផងដែរ។ Natalie Portman ក៏ត្រូវបានបង្ហាញវត្តមានក្នុងភាពយន្តនេះដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ