• ទីបំផុត រឿង «Avengers: Endgame» ដណ្តើម​ដំណែង​ចំណាត់​ថ្នាក់​លេខ១ ពីរឿង «Avatar» និង ក្លាយជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត

    (បរទេស)៖ បន្ទាប់ពីរឿង «Avatar» បានឈរកាន់កាប់តំណែង ចំណាត់ថ្នាក់លេខ១ រយៈពេល ១០ឆ្នាំមក នៅពេលនេះ Box Office Mojo បានបង្ហាញឲ្យដឹងថា រឿង «Avengers: Endgame» ដែលជាខ្សែភាពយន្តទី២២​របស់ MCU បានក្លាយជាខ្សែភាពយន្តអាចរកចំណូលបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ដោយបានធ្វើការទម្លាក់រឿង «Avatar» ឲ្យឈរចំណាត់លេខ២ វិញម្ដង។

    យោងទៅតាមសារព័ត៌មាន BBC បានឲ្យដឹងថា គិតត្រឹមចុងសប្ដាហ៍កន្លងទៅ «Avengers: Endgame» បានគ្រងតំណែងជាផ្លូវការ ជាមួយចំណូលទឹកប្រាក់ជាង ២,៧៩០២ពាន់លានដុល្លារអាមេរិក ដែលអាចយកឈ្នះរឿង «Avatar» រកចំណូលបាន ២.១៨៧ ពាន់លានដុល្លារអាមេរិក។ លោក Kevin Feige ប្រធាន​ផលិតកម្ម​ Marvel បាន​ធ្វើការប្រកាសពីចំនូល ដែលរកបានពី «Avengers: Endgame» នៅ​លើ​ឆាក​កម្មវិធី Comic-Con ដែល​ប្រព្រឹត្ត​ទៅ​កាល​ចុង​សប្ដាហ៍មុន។

    «Avengers: Endgame» បានបំបែកកំណត់ត្រា អាចរកចំណូលបានច្រើនជាងគេលេខ២ នៅអាមេរិកខាងជើង ចំនួន ៨៥៣លានដុល្លារ ហើយរឿងមួយនេះ ក៏ក្លាយជារឿងហូលីវូដ អាចរកចំណូលបានច្រើនគេនៅចិនមានចំនួន ៦២៩ លានដុល្លារ។ រឿងមួយនេះ ក៏អាចរកចំណូលបានច្រើនជាងគេ នៅចុងសប្ដាហ៍ដំបូង ទូទាំងពិភពលោកចំនួន ១២២៣លានដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ